ព័ត៌មានអន្ដរជាតិ
បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងអង្គការណាតូ ផ្ទុះឡើងនៅ បារាំង
ការតវ៉ាទ្រង់ទ្រាយធំជាច្រើន ប្រឆាំងនឹងសមាជិកភាពរបស់អង្គការណាតូរបស់បារាំង និងការបន្តគាំទ្រដល់ទីក្រុងកៀវ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ ក្នុងរដ្ឋធានីប៉ារីស និងនៅទីតាំងផ្សេងទៀតទូទាំងប្រទេស។

បាតុកម្ម ដែលប្រព្រឹត្តទៅនៅចុងសប្តាហ៍២ដងជាប់គ្នានេះ ត្រូវបានរៀបចំដោយគណបក្សស្តាំនិយម Les Patriotes របស់លោក Florian Philippot។
អ្នកនយោបាយរូបនេះអះអាងថា ព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ ដែលមានឈ្មោះថា “ក្បួនដង្ហែជាតិដើម្បីសន្តិភាព” បានទាក់ទាញអ្នកចូលរួមច្រើនជាងសប្តាហ៍មុន។ លើកនេះ មានមនុស្សប្រហែល១ម៉ឺននាក់ បានបង្ហាញខ្លួនសម្រាប់ការប្រមូលផ្តុំនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។
យោងតាមលោក Philippot, ការតវ៉ាទ្រង់ទ្រាយតូចប្រឆាំងនឹងអង្គការណាតូ ក៏ត្រូវបានធ្វើឡើងផងដែរ នៅទីតាំងចំនួន៣០ផ្សេងទៀតទូទាំងប្រទេសបារាំង។
បាតុករ បានដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងប៉ារីស ដោយកាន់បដាធំមួយសរសេរថា “ដើម្បីសន្តិភាព”។ ក្រុមអ្នកដើរដង្ហែបានអំពាវនាវឲ្យ បារាំងដកខ្លួនចេញពីអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចេញពីសហភាពអឺរ៉ុប ហើយបានជំរុញឲ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ បាតុករក៏នាំគ្នាស្រែកឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron ចុះចេញពីតំណែងផងដែរ។
គួរបញ្ជាក់ថា បារាំងស្ថិតក្នុងចំណោមប្រទេសធំៗដែលគាំទ្រទីក្រុងកៀវ ក្នុងជម្លោះជាមួយរុស្ស៊ីដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន។ ថ្វីបើលោក Macron បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការដោះស្រាយតាមវិធីការទូតក៏ដោយ ប៉ុន្តែទីក្រុងប៉ារីសបានផ្គត់ផ្គង់សព្វាវុធយ៉ាងសកម្មដល់អ៊ុយក្រែន រួមទាំងរថពាសដែក និងកាំភ្លើងយន្តស្វ័យប្រវត្តិទំនើបៗទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


