ព័ត៌មានអន្ដរជាតិ
ជប៉ុន លែងរឹតបន្តឹងកូវីដលើទេសចរ ចិន ចាប់ពីស្អែកនេះទៅ
ចាប់ពីថ្ងៃទី១ ខែមីនានេះទៅ ជប៉ុននឹងលើកលែងច្បាប់រឹតបន្តឹងអ្នកដំណើរមកពីប្រទេសចិន ដោយលុបចោលលក្ខខណ្ឌតម្រូវឲ្យមនុស្សគ្រប់គ្នាធ្វើតេស្តរកមេរោគនៅពេលមកដល់ ។

ប្រធានលេខាធិការគណរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ជប៉ុននឹងធ្វើតេស្តតែអ្នកដំណើរដែលមានរោគសញ្ញាសង្ស័យប៉ុណ្ណោះ បើទោះបីជាអ្នកធ្វើដំណើរបានបង្ហាញការធ្វើតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះរបស់ពួកគេទៅកាន់ប្រទេសជប៉ុនក៏ដោយ ។
លោក Matsuno បាននិយាយថា ការលើកលែងច្បាប់តម្រូវនេះ គឺមានគោលបំណងគាំទ្រដល់ការធ្វើដំណើរអន្តរជាតិដោយរលូន ។

លោក Matsuno ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដំណើរការជើងហោះហើរត្រង់ពីប្រទេសចិនទៅកាន់អាកាសយានដ្ឋានជប៉ុនបន្ថែមទៀតផងដែរ ខណៈសម្រាប់ពេលនេះ ការហោះហើរត្រង់ពីប្រទេសចិនអាចចុះចតបានតែនៅអាកាសយានដ្ឋាន Narita, Haneda, Kansai និង Chubu ប៉ុណ្ណោះ ។
ជាមួយគ្នានេះ អ្នកដំណើរមកពីហុងកុង និងម៉ាកាវ ក៏នឹងត្រូវលើកលែងការធ្វើតេស្តនៅពេលមកដល់ ឬតម្រូវការធ្វើតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះផងដែរ ។

គួរឲ្យដឹងថា ជប៉ុន និងកូរ៉េខាងត្បូង បានដាក់ការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងលើអ្នកដំណើរមកពីចិន បន្ទាប់ពីករណីផ្ទុះឆ្លងកូវីដសាជាថ្មី នៅពេលដែលជប៉ុនបានលុបចោលគោលនយោបាយរឹតត្បិតកាលពីចុងឆ្នាំមុន ខណៈដែលចិន បានសងសឹកវិញ ដោយផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ៕
ប្រែសម្រួលដោយ ៖ នាង រនតៈ
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម ចេញបញ្ជាឲ្យកម្ទេចចោលភ្លាម បើរកឃើញសត្វបក្សី នាំចូលដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


