ព័ត៌មានអន្ដរជាតិ
ក្រោយបាត់មុខ ២ ឆ្នាំ ពេលនេះស្វាមីរបស់អតីតព្រះនាង Mako រកបានការងារធ្វើនៅ អាមេរិក
យោងតាមតាមសារព័ត៌មាន NHK បានបញ្ជាក់ថា ស្វាមីរបស់អតីតព្រះនាង Mako កាលពីពេលថ្មីៗនេះ លោកទើបតែទទួលបានការងារជាមេធាវីនៅក្នុងទីក្រុងញូវយ៉ក នៅសហរដ្ឋអាមេរិក ក្រោយចាកចេញពីប្រទេសជប៉ុនអស់រយៈពេលដល់ទៅ២ឆ្នាំ។

លោក Komuro Kei ក៏ត្រូវបានគេដឹងថាលោកចុះឈ្មោះជាមេធាវីចាប់តាំងពីប្រឡងជាប់ថ្នាក់រដ្ឋកាលពីខែតុលាឆ្នាំមុន ដោយធ្វើការនៅក្រុមហ៊ុនច្បាប់មួយក្នុងរដ្ឋ ខណៈមុខតំណែងរបស់លោកបានផ្លាស់ប្ដូរពីក្រឡាបញ្ជីច្បាប់ ទៅជាសហការីវិញ។
ដោយឡែក លោក Okuno Yoshihiko ដែលជាប្រធានក្រុមហ៊ុនច្បាប់នៅប្រទេសជប៉ុន ជាកន្លែងដែល Komuro ធ្វើការមុនពេលផ្លាស់ទៅអាមេរិកបាននិយាយថា Komuro បានប្រាប់គាត់នៅព្រឹកថ្ងៃពុធតាមទូរស័ព្ទថា គាត់បានចាប់ផ្ដើមធ្វើការជាមេធាវីជាផ្លូវការនៅថ្ងៃចន្ទ។ ទន្ទឹមនោះ អតីតព្រះនាង Mako ជាភរិយាក៏បានអបអរសាទរស្វាមីហើយសង្ឃឹមថាប្តីប្រពន្ធគូនេះនឹងនឹងរស់នៅយ៉ាងមានសុភមង្គល និងសាមញ្ញបំផុតក្នុងទីក្រុង New York បើទោះបីជាតម្លៃក្នុងស្រុកខ្ពស់ក៏ដោយ។

គួរបញ្ជាក់ដែរថា បុត្រីច្បងរបស់ព្រះចៅអធិរាជ Akishino និងមិត្តប្រុសបានរៀបការកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនឆ្នាំជុំវិញជម្លោះហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រះមាតារបស់លោក Komuro Kei ដែលនាំឲ្យគូស្នេហ៍ទាំងពីរបោះបង់ចោលពិធីប្រពៃណីរៀបអភិសេករបស់ខ្សែរាជវង្ស។ យ៉ាងណាមិញ ដំណឹងនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលព្រះនាងបានលះបង់តំណែងទាំងអស់ដើម្បីរៀបអភិសេកជាមួយគូស្នេហ៍ដែលជាមនុស្សសាមញ្ញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតព្រះនាង Mako និងស្វាមី ចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញលើទឹកដី អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


