ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ជាក់កាលបរិច្ឆេទ ធ្វើសមយុទ្ធរួមគ្នា
យោធាអាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេនឹងធ្វើសមយុទ្ធរួមគ្នាជាប្រចាំចាប់ពីថ្ងៃទី១៣ខែមីនាទៅ។ សមយុទ្ធនេះ នឹងត្រូវធ្វើឡើងចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីទង្វើបង្កហេតុផ្នែកយោធារបស់កូរ៉េខាងជើង។

មន្ត្រីយោធាមកពីប្រទេសទាំងពីរ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រទី០៣ខែមីនានេះថា សមយុទ្ធ Freedom Shield គ្រោងដំណើរការរយៈពេល១១ថ្ងៃ រហូតដល់ថ្ងៃទី២៣ខែមីនា។
យោងតាមយោធាទាំង២ សមយុទ្ធនេះនឹងផ្អែកលើសេណារីយ៉ូ ដែលឆ្លុះបញ្ចាំងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលកាន់តែវិវត្តខ្លាំងឡើងៗរបស់កូរ៉េខាងជើង និងការផ្លាស់ប្តូរបរិយាកាសសន្តិសុខ។

លើសពីនេះ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង បានកត់សម្គាល់ថា សមត្ថភាពដើម្បីធ្វើប្រតិបត្តិការរួមគ្នា នឹងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈសមយុទ្ធនេះ ឲ្យស្របតាមស្ថានភាពក្នុងតំបន់។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង ម្តងហើយម្តងទៀត បានទាមទារឲ្យផ្អាកសមយុទ្ធរួមនេះ ដោយនិយាយថា ការបន្តសកម្មភាពបង្កហេតុអាចចាត់ទុកថាជាការប្រកាសសង្គ្រាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អាមេរិក ធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តអាស៊ី ខណៈកូរ៉េខាងជើង បាញ់មីស៊ីលគំរាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


