ព័ត៌មានអន្ដរជាតិ
UN ទិញកប៉ាល់ថ្មីដើម្បីបញ្ចៀសការធ្លាយប្រេងនៅយេម៉ែន
អង្គការសហប្រជាជាតិ (UN) បានសម្រេចទិញកប៉ាល់ដ៏ធំថ្មីយកមកដឹកប្រេងឆៅជំនួសកប៉ាល់ចាស់ FSO Safer ដែលកំពុងតែខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសមុទ្រក្រហមនៃប្រទេសយេម៉ែន ។

UN បានទិញកប៉ាល់ដឹកប្រេងពីក្រុមហ៊ុនដែលមានឈ្មោះថា Euronav ដែលកំពុងដំណើរការថែទាំជាប្រចាំនៅក្នុងប្រទេសចិន ហើយនឹងមកដល់សម្រាប់ប្រតិបត្តិការនៅដើមខែឧសភា ។
លោក Achim Steiner មកពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយថា ការទិញកប៉ាល់នេះ គឺជាការចាប់ផ្តើមដំណាក់កាលប្រតិបត្តិការនៃផែនការយកប្រេងចេញដោយសុវត្ថិភាពដែលកំពុងតែជួបប្រទះបញ្ហានៅក្នុងសមុទ្រប្រទេសយេម៉ែន ដើម្បីចៀសវាងហានិភ័យនៃគ្រោះ មហន្តរាយដល់បរិស្ថានក្នុងសមុទ្រ និងប្រជាពលរដ្ឋរស់នៅតំបន់នោះ ។

បើតាមអ្នកជំនាញ ប្រសិនជាប្រេងនៅលើកប៉ាល់នោះត្រូវបានធ្លាយហើយផ្ទុះឡើង វានឹងបំផ្លាញជីវភាពប្រជាពលរដ្ឋជាង ២ សែននាក់ភ្លាមៗដែលរស់ក្នុងតំបន់ ។ ជាពិសេស សហគមន៍ទាំងមូល នឹងប្រឈមជាតិពុលដែលគំរាមកំហែងដល់អាយុជីវិត ហើយនឹងត្រូវចំណាយប្រហែល ២០ ពាន់លានដុល្លារដើម្បីសម្អាត ។
សូមបញ្ជាក់ថា កប៉ាល់ផ្ទុកប្រេងឆៅដែលកំពុងមានបញ្ហាឈ្មោះថា FSO Safer ត្រូវបានគេទុកចោលនៅ កំពង់ផែ Hodeida បន្ទាប់ពីសង្គ្រាមស៊ីវិលប្រទេសយេម៉ែនផ្ទុះឡើងក្នុងឆ្នាំ ២០១៥ ដោយនៅក្នុងនោះ ផ្ទុកប្រេងប្រមាណ ១.១ លានបារ៉ែល ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BBC
ចុចអាន ៖ ពិភពលោក ប្រឈមនឹងការផ្ទុះជំងឺអាសន្នរោគធំបំផុត ក្នុងរយៈពេល២០ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


