ព័ត៌មានអន្ដរជាតិ
លោក ពូទីន ៖ ការប្រយុទ្ធគ្នានៅ អ៊ុយក្រែន គឺដើម្បីពិភពលោក រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារនៅឯរោងចក្រអាកាសចរណ៍ Ulan-Ude ថា រុស្ស៊ីកំពុងប្រយុទ្ធជាមួយអ៊ុយក្រែនដើម្បីពិភពលោករុស្ស៊ី ព្រោះរដ្ឋាភិបាលទីក្រុងមូស្គូមិនអាចបោះបង់ចោលប្រជាជនដែលនិយាយភាសារុស្សីបាននោះទេ ។

លោកប្រធានាធិបតីបានបន្ថែមថា “សម្រាប់ពួកយើង នេះគឺជាការតស៊ូប្រយុទ្ធសម្រាប់ប្រជាជនរបស់យើងដែលរស់នៅលើទឹកដីទាំងនោះ ។ យើងជាប្រទេសពហុជាតិសាសន៍ ហើយអ្នកដែលរស់នៅទីនោះក៏ដូចជាយើងដែរ ពួកគេជាចំណែករបស់យើង ជាពិភពលោករបស់រុស្ស៊ីដូចគ្នា ដូច្នេះតើយើងត្រូវបោះបង់ពួកគេចោលដោយរបៀបណាទៅ? ” ។
ទន្ទឹមនោះ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីបានចំណាយពេល ៨ ឆ្នាំដើម្បីដោះស្រាយដោយសន្តិវិធីចំពោះបញ្ហានៅតំបន់ Donbass ប៉ុន្តែពួកគេបានបោកយើងម្តងហើយម្តងទៀត ហើយពួកគេមិនខ្មាស់អៀនក្នុងការនិយាយវាចេញមកជាសាធារណៈនោះទេ ។

លោក ពូទីន បាននិយាយទៀតថា រុស្ស៊ី មិនដូចលោកខាងលិចនោះទេ ដែលកំពុងយកអ៊ុយក្រែនធ្វើជាទីតាំងប្រយុទ្ធដើម្បីភូមិសាស្ត្រនយោបាយរបស់ខ្លួន និងព្យាយាមបំបែករុស្ស៊ីឲ្យចេញពីគ្នា ប៉ុន្តែចំពោះរុស្ស៊ីវិញ គឺប្រយុទ្ធដើម្បីអត្ថិភាពក្នុងនាមជាប្រទេសមួយ ។
ជាចុងក្រោយប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា “សម្រាប់យើង នេះមិនមែនជាកិច្ចការភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាជាភារកិច្ចធានាដល់ការរស់រានមានជីវិតរបស់រដ្ឋរុស្ស៊ី និងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍ប្រទេសយើង និងកូនចៅរបស់យើងនាពេលអនាគត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ផ្ទុះបាតុកម្មក្នុងប្រទេសមួយនៅ អឺរ៉ុប ប្រឆាំងការផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


