Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងរយៈពេលដែលលោក ស៊ី ជីនពីង ជួបប្រជុំជាមួយលោក ពូទីន នៅរុស្ស៊ី

បានផុស

នៅ

កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន ស៊ី ជីនពីង ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បានកើតឡើងរហូតដល់ ៦ ម៉ោង ហើយលោក ស៊ី បានចាកចេញពីវិមានក្រឹមឡាំងនៅម៉ោង ៩ យប់កាលពីថ្ងៃអង្គារ ។

ក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ក៏ដូចជា សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចការសម្របសម្រួលសម្រាប់យុគសម័យថ្មីផងដែរ ។

លោក ស៊ី បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃទៅកាន់រុស្ស៊ី តបតាមការអញ្ជើញរបស់លោក ពូទីន ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី ៩ របស់លោក ស៊ី ផងដែរទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីលោកជាប់ឆ្នោតជាប្រធានាធិបតីចិនកាលពីឆ្នាំ ២០១៣ មក ។

ប៉ុន្តែវាគឺជាដំណើរទស្សនកិច្ចលើកដំបូងប៉ុណ្ណោះរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការសឹករបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអញ្ជើញចាកចេញព្រលានយន្តហោះនៅទីក្រុងមូស្គូរបស់ប្រទេសរុស្ស៊ី ដើម្បីត្រឡប់មកកាន់ប្រទេសចិនវិញកាលពីថ្ងៃពុធ ទី២២ ខែមីនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ដឹងទេ លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ រុស្ស៊ី ប៉ុន្មានលើកហើយ ចាប់តាំង ពីក្លាយជាប្រធានាធិបតីចិន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម