ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសាររិះគន់ កំណែទម្រង់ប្រព័ន្ធតុលាការ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ចេញពីតំណែង ពោលគឺមួយថ្ងៃ បន្ទាប់ពីលោក Gallant និយាយប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសនេះ។

លោក Gallant សមាជិកជាន់ខ្ពស់នៃគណបក្ស Likud ស្តាំនិយមរបស់លោក Netanyahu បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវចាកចេញពីជួររដ្ឋាភិបាល ដោយសារតែប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានបណ្តេញលោក Gallant ចេញពីតំណែងហើយ។ ក្រោយមកលោក Netanyahu បានសរសេរលើ Twitter ថា “យើងទាំងអស់គ្នាត្រូវតែឈរយ៉ាងរឹងមាំប្រឆាំងនឹងការបដិសេធ”។

ក្រោយការបញ្ចប់តំណែងនេះមិនបានប៉ុន្មានផង ស្រាប់តែបាតុកររាប់ពាន់នាក់ បានចេញដើរតាមផ្លូវក្នុងទីក្រុង Tel Aviv ដោយបិទផ្លូវធំមួយ។
ទង្វើរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញជាសញ្ញាថា លោក Netanyahu នឹងបន្តដំណើរទៅមុខជាមួយផែនការរុះរើក្នុងសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះក៏ធ្វើឲ្យមេដឹកនាំយោធា និងធុរកិច្ចជាច្រើនខឹងសម្បាផងដែរ និងបង្កើនក្តីព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Netanyahu ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


