ព័ត៌មានអន្ដរជាតិ
១៧ ឆ្នាំទៀត ជប៉ុន នឹងរងហានិភ័យកង្វះកម្មករជាង ១០ លាននាក់
ការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវជប៉ុនបង្ហាញថា ប្រទេសជប៉ុនអាចប្រឈមនឹងកង្វះខាតកម្មករជាង ១០ លាននាក់នៅឆ្នាំ ២០៤០ ដោយសារតែកំណើនប្រជាជនធ្លាក់ចុះ គួបផ្សំនឹងប្រជាជនវ័យចំណាស់ផង ។

វិទ្យាស្ថាន Recruit Works Institute ដែលជាវិទ្យាស្ថានស្រាវជ្រាវនៃក្រុមហ៊ុនសេវាកម្មព័ត៌មានដ៏ធំមួយ បានចេញផ្សាយការព្យាករណ៍បែបនេះ ដោយពឹងផ្អែកលើការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប (GDP) នាពេលអនាគត និងសមាមាត្រនៃកម្មករតាមភេទ និងជំនាន់ ។
ការព្យាករណ៍នេះបានឲ្យដឹងថា ចំពោះនៅគ្រប់ខេត្តទាំងអស់លើកលែងតែទីក្រុងតូក្យូ ក៏នឹងមានការខ្វះខាតកម្មករដូចគ្នា ហើយអត្រានៃការខ្វះកម្លាំងពលកម្មនឹងមានលើសពី ២០ ភាគរយក្នុងខេត្តចំនួន ១៨ ឬប្រហែលមួយភាគបីនៃខេត្តទាំងនោះ ។

ទន្ទឹមនោះ តួលេខនេះ គេរំពឹងនឹងកើនឡើងផងដែរដល់ទៅ ៣០ ភាគរយនៅក្នុងខេត្ត Kyoto, Niigata និង Nagano ដោយសារតែអត្រាកំណើតធ្លាក់ចុះ គួបផ្សំនឹងចំនួនប្រជាជនវ័យចំណាស់ ។
បើគិតតាមរយៈមុខរបរវិញ អត្រានៃការខ្វះខាតកម្លាំងពលកម្ម នឹងមានកម្រិតខ្ពស់ចំនួន ២៥.៣ ភាគរយ ក្នុងចំណោមកម្មករផ្នែកសេវាថែទាំគិលានុបដ្ឋាយិកា ពោលតាមពីក្រោយដោយបុគ្គលិកផ្នែកលក់ អ្នកបើកបរ និងកម្មករសំណង់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Furuya Shoto អ្នកស្រាវជ្រាវបាននិយាយថា កង្វះបុគ្គលិករបស់ប្រទេសជប៉ុននឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកកាន់តែអាក្រក់ទៅៗ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ទីបំផុត រដ្ឋាភិបាល និងបក្សប្រឆាំង អ៊ីស្រាអែល អង្គុយតុចរចារកដំណោះ ស្រាយរឿងរុះរើប្រព័ន្ធតុលាការ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


