Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រដ្ឋាភិបាល និងបក្សប្រឆាំង អ៊ីស្រាអែល អង្គុយតុចរចារកដំណោះ​ស្រាយរឿងរុះរើប្រព័ន្ធតុលាការ

បានផុស

នៅ

រដ្ឋាភិបាលស្តាំនិយម និងគណបក្សប្រឆាំងរបស់អ៊ីស្រាអែល បានចាប់ផ្ដើមអង្គុយប្រជុំទល់មុខគ្នាជាលើកដំបូង អំពីកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលកំពុងបង្កឲ្យមានបាតុកកម្ម និងភាពចលាចលទ្រង់ទ្រាយធំក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាដែលរៀបចំឡើងនៅឯគេហដ្ឋានរបស់លោកប្រធានាធិបតី Isaac Herzog ក្នុងទីក្រុងហ្ស៊េរុយសាឡិមកាលពីល្ងាចថ្ងៃអង្គារ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃចន្ទបានយល់ព្រមផ្អាកច្បាប់រុះរើប្រព័ន្ធយុត្តិធម៌ដែលដាក់ចេញកាលពីខែមករា ដោយរដ្ឋមន្ត្រីយុត្តិធម៌ Yariv Levin ដើម្បីផ្តល់ឱកាសឲ្យមានការសន្ទនា ក៏ដូចជារកដំណោះស្រាយបញ្ឈប់រលកបាតុកម្មជាដើម ។

ទន្ទឹមនោះ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៩០ នាទីបាននិយាយថា ការពិភាក្សាត្រូវបានធ្វើឡើងនៅក្នុង “បរិយាកាសវិជ្ជមាន” ហើយបានឯកភាពនឹងមានកិច្ចប្រជុំបន្ថែមទៀតនៅពេលក្រោយផងដែរ ។

ការតវ៉ាទ្រង់ទ្រាយធំបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោក Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ដោយសារតែប្រឆាំង​នឹង​ផែនការ​ដ៏ចម្រូងចម្រាស​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​យុត្តិធម៌ ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលត្រូវចាកចេញពីជួររដ្ឋាភិ​បាល ។

គួរបញ្ជាក់ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការរបស់ប្រទេសអ៊ីស្រាអែល ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល ១២ សប្តាហ៍​ជាប់​គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times of Israel

ចុចអាន ៖ ហេតុអ្វីបានជា អ៊ីស្រាអែល ចង់កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលកំពុងធ្វើឲ្យផ្ទុះ បាតុកម្មក្នុងប្រទេស?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

​​ខេត្តព្រៃវែង ស្ថាបនា​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង ២០ គីឡូម៉ែត្រ ភ្ជាប់​ទៅ​ច្រកព្រំដែន​វៀតណាម

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

មេដឹកនាំ ស៊ែបបូស្នៀ ថា អង់គ្លេស កំពុងរិះរិកវិធីផ្ដួលរំលំរដ្ឋាភិបាលទីក្រុង​បែលក្រាដ

ជីវិតកម្សាន្ដ៣៦ នាទី មុន

ឯម រៀម សុំទោសកំហុសឆ្គងធ្វើឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រុមប្រឹក្សារាជធានី បោះឆ្នោត រកបាន ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្តង់ដា​កិច្ចសន្យា​រួម​លើ​កម្ចី​ធនាគារ​ជិត​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម