ព័ត៌មានអន្ដរជាតិ
ត្រាំ អះអាងថា លោកត្រូវបានតុលាការចោទប្រកាន់ចំនួន ៣៣ ករណី
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងត្រូវចោទប្រកាន់លើសំណុំរឿងក្ដីចំនួន ៣៣ ករណីក្នុងតុលាការក្រុងញូវយ៉កនៅថ្ងៃអង្គារនេះ ។

កាលពីសប្តាហ៍មុន គណៈវិនិច្ឆ័យនៅទីក្រុង Manhattan បានបោះឆ្នោតចោទប្រកាន់លោក ត្រាំ ក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌ រឿងផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels ។
លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់លោកថា “មេធាវីទើបតែបញ្ចេញបទចោទប្រកាន់ដោយខុសច្បាប់ចំនួន ៣៣ ករណី ប៉ុន្តែវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារតែ ត្រាំ មិនបានប្រព្រឹត្តអ្វីខុសផង” ។

គួរបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ ដែលមានវ័យ ៧៦ ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងករណីព្រហ្មទណ្ឌ ។
ទន្ទឹមនោះ ការចោទប្រកាន់លើលោក ត្រាំ បានកើតមានឡើង ស្របពេលដែលលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៤ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ប្រធានសភា អាមេរិក នឹងជួបប្រធានាធិបតី តៃវ៉ាន់ ស្របពេលលោក ត្រាំ ត្រៀមឡើងតុលាការ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


