ព័ត៌មានអន្ដរជាតិ
ប្រធានសភា អាមេរិក នឹងជួបប្រធានាធិបតី តៃវ៉ាន់ ស្របពេលលោក Trump ត្រៀមឡើងតុលាការ
ប្រធានសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំទេ្វភាគីជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California នៅថ្ងៃពុធ ស្របពេលដែលលោក Donald Trump ក៏កំពុងប្រឈមមុខនឹងការឡើងតុលាការ ក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌ រឿងផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels ។

លោកស្រី Tsai កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកកណ្តាលចំនួន ២ ដូចជា ប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ហើយមុនទៅដល់ប្រទេសទាំងពីរលោកស្រីក៏បានចុះចតយន្តហោះ និងឈប់សម្រាកនៅលើទឹកដីនៃទីក្រុងញូវយ៉ក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចិនបានចាត់ទុកទង្វើរបស់លោកស្រី Tsai ដែលចុះចតលើទឹកដីសហរដ្ឋអាមេរិកថា ជាលេសរបស់មេដឹកនាំតៃវ៉ាន់រូបនេះ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងនឹងទំនាក់ទំនងគ្រប់រូបភាពរវាងអាមេរិក និងតៃវ៉ាន់ ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានលើកឡើងថា ទីក្រុងប៉េកាំងមិនគួរប្រើការឈប់សម្រាករបស់លោកស្រី Tsai Ing-wen លើទឹកដីអាមេរិក ជាលេសដើម្បីបង្កើនសកម្មភាពលុកលុយណាមួយនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ឡើយ ។
លោក Kirby បញ្ជាក់ទៀតថា លោកស្រី Tsai Ing-wen គ្រាន់តែហោះឆ្លងកាត់អាមេរិកប៉ុណ្ណោះ លោកស្រីមិនបានមកទស្សនកិច្ចប្រទេសរបស់យើងនោះទេ ហើយការចុះចតឈប់សម្រាកនេះ គឺជាលក្ខណៈឯកជន មិនមែនដំណើរផ្លូវការនោះទេ ។
គួរបញ្ជាក់ថា លោកស្រី Tsai នឹងចុះចតឈប់សម្រាកសាជាថ្មីនៅលើទឹកដីនៃទីក្រុង Los Angeles ក្រោយវិលត្រឡប់មកពីប្រទេសអាមេរិកកណ្ដាលទាំងពីរនេះ មុនពេលអញ្ជើញធ្វើដំណើរត្រឡប់ទៅកាន់កោះតៃវ៉ាន់វិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ