ព័ត៌មានអន្ដរជាតិ
ដឹងទេ តើប្រទេសអាស៊ានណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូច កម្ពុជា ដែរ?
ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ រយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខណៈបណ្ដាប្រទេសអាស៊ានផ្សេងទៀតក៏មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចគ្នាទៅនឹងកម្ពុជាផងដែរ ។

ប្រទេសអាស៊ាន ៣ ផ្សេងទៀតដែលនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសា ដូចគ្នានឹងព្រះរាជាណាចក្រកម្ពុជាផងដែរនោះរួមមាន ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ដោយគ្រាន់តែការរៀបចំខុសៗគ្នាទៅតាមប្រពៃណីរបស់ប្រទេសពួកគេ ។
ប្រទេសថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្ត (Songkran) នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ហើយក៏មានការប្រារព្ធពិធីដូចជា ការគោរពមនុស្សចាស់ ការស្រង់ព្រះ និងលេងជះទឹកក្រអូបដាក់គ្នាជាដើម ។

មិនខុសពីថៃឡើយ មីយ៉ានម៉ាក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីផងដែរដែលគេហៅថា ពិធីបុណ្យ Thingyan ។ មីយ៉ាន់ម៉ានឹងរៀបចំពិធីបុណ្យនេះរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ប៉ុន្តែដោយសារតែប្រទេសជាតិកំពុងជួបភាពវឹកវរ ដូច្នេះមិនទាន់ប្រាកដថានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឬយ៉ាងណានោះទេ ។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលនៃឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ប្រជាជនមីយ៉ាន់ម៉ា តែងធ្វើពិធីស្រង់អ្នកមានគុណ ដូចជា មាតា បិតា និងជីដូនជីតាចាស់ៗជាដើម ។ ក្រោយមកមានការសម្ដែងសិល្បៈ រាំ និងការលេងបាចទឹកដាក់គ្នាផងដែរ ។
ទន្ទឹមនោះ ប្រទេសឡាវក៏នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីផងដែរ ដែលមានឈ្មោះថា Pi Mai ហើយនឹងប្រារព្ធឡើងមិនខុសពីព្រះរាជាណាចក្រកម្ពុជានោះទេ ពោលគឺមានរយៈពេល ៣ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ខេត្តឆ្នេរសមុទ្រ ថៃ នឹងជួបសីតុណ្ហភាពក្ដៅបំផុត ៥៤ អង្សាសេ ខណៈ បាងកក ៥០ អង្សាសេ
ចុចអាន ៖ ប៉ូលិសក្រុងតូក្យូចាប់ខ្លួនក្រុមឆបោកតាមទូរស័ព្ទ ក្រោយបណ្តេញចេញពី កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


