ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា ឆ្នាំនេះ ពិភពលោកនឹងជួបប្រទះអាកាសធាតុក្តៅបំផុត ក្នុងប្រវត្តិសាស្រ្ត
អ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្រមានថា ពិភពលោកអាចបំបែកកំណត់ត្រាសីតុណ្ហភាព នៅឆ្នាំ២០២៣ឬ២០២៤ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងការវិលត្រលនៃបាតុភូត El Nino។

លោក Carlo Buontempo នាយកមជ្ឈមណ្ឌលសេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយថា “ជាធម្មតា El Nino ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសីតុណ្ហភាពបំបែកឯតទគ្គកម្មនៅកម្រិតពិភពលោក។ មិនថាវានឹងកើតឡើងនៅឆ្នាំ២០២៣ឬ២០២៤នោះទេ ប៉ុន្តែខ្ញុំគិតថា វាច្បាស់ជាកើតឡើង”។

គួរបញ្ជាក់ថា ឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោកគិតមកត្រឹមពេលនេះគឺឆ្នាំ២០១៦ ដោយសារតែបាតុភូត El Nino ដ៏ខ្លាំងក្លា។ ហើយប្រាំបីឆ្នាំចុងក្រោយនេះ គឺជារយៈពេលប្រាំបីឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ខណៈការឡើងកម្តៅរយៈពេលវែងនេះ គឺជំរុញដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ដោយឡែក លោក Friederike Otto សាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថាន Grantham នៃសាកលវិទ្យាល័យ Imperial College London បាននិយាយថា សីតុណ្ហភាពដែលជំរុញដោយ El Nino អាចធ្វើឲ្យផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ ស្របពេលប្រទេសនានាកំពុងជួបប្រទះរួចទៅហើយ ដូចជារលកកម្តៅធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃជាដើម។
គួរបញ្ជាក់ថា ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅ ក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីឆ្នាំ២០២២ ខណៈភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ បានបង្កជាគ្រោះទឹកជំនន់ដ៏មហន្តរាយនៅប្រទេសប៉ាគីស្ថាន ហើយក្នុងខែកុម្ភៈ កម្រិតទឹកកកសមុទ្រអង់តាក់ទិកបានឈានដល់កម្រិតទាបបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មកដឹងមូលហេតុខ្លះៗដែល ពិភពលោក កំពុងជួបរលកកម្ដៅខ្លាំងបែបនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


