ព័ត៌មានអន្ដរជាតិ
ករណីបំណុលសម្លាប់ម្ចាស់បំណុលច្រើននាក់នៅ ថៃ ឈានដល់ចាប់ខ្លួនអតីតស្វាមីជនសង្ស័យជាមន្ត្រីប៉ូលិស
បន្ទាប់ពីស៊ើបអង្កេតយ៉ាងលម្អិតពីសំណុំរឿងបំពុល ឥឡូវនេះឈានដល់ចាប់ខ្លួនអតីតស្វាមីរបស់ជនសង្ស័យឈ្មោះ Sararat ឬ Am ដែលជាមន្ត្រីប៉ូលិស ដោយថានាងមិនអាចប្រព្រឹត្តអំពើឃាតកម្មដែលគេចោទប្រកាន់ដោយគ្មានជំនួយនោះទេ។

អគ្គស្នងការរងនគរបាលជាតិ លោក Surachet Hakparn បានបញ្ជាក់កាលពីថ្ងៃអង្គារថា ដីកាចាប់ខ្លួននឹងត្រូវស្វែងរកលោកវរសេនីយ៍ទោ Withoon Rangsiwuthaporn ដែលជាអតីតស្វាមីរបស់ Sararat។ បន្ទាប់ពីលោកត្រូវបានព្យួរការងារជាអគ្គនាយករងនៅស្ថានីយ៍ប៉ូលិស Ban Pong នៃខេត្ត Ratchaburi ក្រោយអតីតប្រពន្ធរបស់គាត់ត្រូវបានចាប់ខ្លួនកាលពីខែមុន
ក្រោយនាំខ្លួនមកសួរនាំ លោក Withoon បានប្រាប់ប៉ូលិសថា Sararat បានសុំគាត់ទៅយករថយន្តរបស់ជនរងគ្រោះម្នាក់ឈ្មោះ Suthisak Poonkwan មកពី Udon Thani ។ បន្ទាប់មក លោកបានបើកឡានទៅ Nakhon Pathom ជាកន្លែងដែល Sararat លក់វាទៅហាងបញ្ចាំក្នុងខេត្ត។
លោកបានបន្ថែមថា Sararat ក៏បានប្រព្រឹត្តបទឧក្រិដ្ឋរបស់នាងផងដែរនៅចុងសប្តាហ៍ នៅពេលដែលនាងធ្វើដំណើរជាមួយជនរងគ្រោះ “យើងត្រូវពិនិត្យមើលថាតើអ្នកណាខ្លះបានឈប់សម្រាកចុងសប្តាហ៍ជាមួយនាង និងអ្វីដែលជំរុញឲ្យនាងប្រព្រឹត្តបទឧក្រិដ្ឋ ដូចជាកាលបរិច្ឆេទសងបំណុល”។
លោកបានបន្តថា Sararat បានជំពាក់បំណុលគេ និងផ្ទេរសាច់ប្រាក់ទៅឲ្យមនុស្សជាច្រើន រួមទាំងឧក្រិដ្ឋជនផងដែរ។ភ័ស្តុតាងដែលបានរកឃើញនៅក្នុងរថយន្តរបស់ Sararat រួមមានកិច្ចព្រមព្រៀងប្រាក់កម្ចី ក៏ដូចជាដាននៃសារធាតុ Cyanide។
លោក Withoon បាននិយាយថា គាត់បានលែងលះជាមួយភរិយា ដោយសារតែបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែអ្នកស៊ើបអង្កេតជឿថាគាត់បានធ្វើដូច្នេះដើម្បីគេចចេញពីការកាត់ទោស ហើយលោក Withoon នឹងត្រូវចោទប្រកាន់ពីបទកេងបន្លំ និងប្រើផ្លាកលេខក្លែងក្លាយ ខណៈទាំងគូស្នេហ៍នេះគឺជាជនសង្ស័យតែមួយគត់ក្នុងសំណុំរឿងនេះ។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសជឿថា Sararat បានបំពុលសម្លាប់ជនរងគ្រោះ ១៤ នាក់ដើម្បីលួចវត្ថុមានតម្លៃរបស់ពួកគេហើយគេចពីបំណុលដែលនាងជំពាក់ ស្របពេលដែលជនរងគ្រោះម្នាក់បានរួចជីវិត ហើយបានរាយការណ៍ប្រាប់ប៉ូលិស។ ក្រោយមក ប៉ូលិសបានចាប់ខ្លួននាងនៅអគាររដ្ឋាភិបាល Chaengwattana ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៥ ខែមេសា។ រហូតមកដល់ពេលនេះ នាងត្រូវបានចោទប្រកាន់ពីបទឃាតកម្មចំនួន ១០ ហើយក៏មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសនាងចំពោះការស្លាប់ទាំង ១៤ នាក់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ