Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​ វាយប្រហារអាកាស ​សម្លាប់​មេ​បញ្ជាការ​ក្រុម​ជីហាដ​ឥស្លាម ៣នាក់​នៅ ​ហ្គាហ្សា

បានផុស

នៅ

ជនជាតិប៉ាឡេស្ទីនចំនួន១២នាក់ រួមទាំងមេបញ្ជាការបីនាក់ នៃក្រុមសកម្មប្រយុទ្ធឥស្លាមជីហាដផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​​និយាយ​ថា ​ស្ត្រី​៣នាក់​និង​កុមារ​៣​នាក់​គឺស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ខណៈ មនុស្ស​២០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

ការវាយប្រហារនេះកើតឡើង ចំពេលអ៊ីស្រាអែលនិយាយថា ខ្លួនបានបើកប្រតិបត្តិការមួយ សំដៅលើក្រុមសកម្មប្រយុទ្ធ ដែលបង្កការគំរាមកំហែង ដល់ពលរដ្ឋរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជីហាដឥស្លាមបានប្តេជ្ញាសងសឹក ហើយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅហ្គាហ្សា ត្រូវបានគេរំពឹងថា នឹងឆ្លើយតបដោយការបាញ់រ៉ុកកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញ។

(រូបថត៖ AFP)

យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែល ៤០គ្រឿងបានបើកការវាយប្រហារនៅយ៉ាងសន្ធាប់មុនពេលព្រឹកព្រលឹមនៅទូទាំងតំបន់ហ្គាហ្សា ដោយកម្ទេចផ្ទះសម្បែង និងបង្កការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក។

លើសពីនេះ យោធាអ៊ីស្រាអែលនិយាយថា ក្រៅពីការកំណត់គោលដៅលើសកម្មប្រយុទ្ធទាំងបីនាក់ យន្តហោះរបស់ខ្លួនក៏បានវាយប្រហារទីតាំងចំនួន១០ដែលប្រើសម្រាប់ផលិតអាវុធ និងទីតាំងយោធាជីហាដឥស្លាមចំនួន៦ផងដែរ។

ទន្ទឹមនោះ កងពល al-Quds របស់ក្រុមជីហាដឥស្លាម បានកំណត់អត្តសញ្ញាណអ្នកទាំង៣ថាមានឈ្មោះ Jihad Shaker al-Ghannam ជាលេខាធិការនៃក្រុមប្រឹក្សាយោធា al-Quds, លោក Khalil Salah al-Bahtini ជាមេបញ្ជាការតំបន់ភាគខាងជើងរបស់ខ្លួន និងលោក Tariq Muhammad Ezzedine ជាមេដឹកនាំសកម្មភាពយោធានៅតំបន់ West Bank៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហាម៉ាស ចាប់បានត្រីដូហ្វីនចារកម្មអ៊ីស្រាអែល បំពាក់អាវុធ អាចធ្វើឃាតអ្នកប្រយុទ្ធនៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ព្រមានយុវវ័យពីការរួមភេទ ក្រោយរកឃើញអ្នកឆ្លងមេរោគអេដស៍កាន់តែច្រើនឡើង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ចិនអំពាវនាវឱ្យមីយ៉ាន់ម៉ាសហការគ្នាក្នុងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទាហានអ៊ីស្រាអែល ៣០នាក់ស្លាប់ ក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួ​ង ស្រេង ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ជូន លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុងឱកាស​ទទួលបាន​ពាន​កិត្តិយស​ថ្នាក់​មាស​របស់​មិត្ត​កាយឫទ្ធិ​នារី​តំបន់​អា​ស៊ីប៉ា​ស៊ីហ្វិ​ក និង​ប្រកាសនីយបត្រ​ថ្នាក់​សកល​របស់ OB-PS

Sokha Hotels

ព័ត៌មានពេញនិយម