Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះអន្តេវាសិកដ្ឋាន ស្លាប់ក្មេងៗសិស្សសាលា១៩នាក់ នៅប្រទេស ហ្គីយ៉ាន

បានផុស

នៅ

កុមារចំនួន ១៩ នាក់បានស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះ​អន្តេវាសិកដ្ឋានមួយកន្លែង នៅទីក្រុង Mahdia កណ្តាលប្រទេស ហ្គីយ៉ាន ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ ​បាន​ឆាបឆេះ​នៅពេល​ពាក់កណ្តាល​អធ្រាត្រ​​ថ្ងៃ​ចន្ទឈានចូលថ្ងៃអង្គារ ដោយ​បាន​ឆាបឆេះ​អន្តេវាសិកដ្ឋាននៃ​អនុវិទ្យាល័យមួយ និងបណ្តាលឲ្យ​ជាប់​សិស្សនៅក្នុងនោះ។

ការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យនេះប្រហែលជា មានអ្នកលួចដុត ប៉ុន្តែប៉ូលិស និយាយថា ពួកគេមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់នោះទេ។

(រូបថត៖ AP)

ទន្ទឹមនោះ ក្រៅពីអ្នកស្លាប់ មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀតក៏​បាន​រង​របួសផងដែរ ខណៈប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali បាននិយាយថា “នេះគឺជាគ្រោះមហន្តរាយដ៏ធំមួយ។ វាជារឿងដ៏អាក្រក់ វាពិតជាឈឺចាប់ណាស់”។

គួរបញ្ជាក់ថា ហ្គីយ៉ាន គឺជាប្រទេសស្ថិតនៅចន្លោះប្រទេស វ៉េណេស៊ុយអេឡា និង សូរីណាម នៅលើឆ្នេរសមុទ្រភាគខាងជើងនៃតំបន់អាមេរិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងសង្ហារិម រងការខូចខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម