ព័ត៌មានអន្ដរជាតិ
ជប៉ុន ចាប់ខ្លួនកូនប្រុសប្រធានសភាក្រុង ក្រោយការវាយប្រហារសម្លាប់រង្គាល
ជប៉ុនបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីមនុស្ស ៤ នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយកាំបិត និងកាំភ្លើងនៅកណ្តាលប្រទេស ។

ជនសង្ស័យបានចាក់ស្ត្រីម្នាក់ រួចបាញ់សម្លាប់ប៉ូលិស ២ នាក់នៅក្នុងទីក្រុង Nakano នៃខេត្ត Nagano ហើយក្រោយមក ការស្លាប់មនុស្សទី ៤ ត្រូវបានបញ្ជាក់ ខណៈយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ជនសង្ស័យគឺជាកូនប្រុសរបស់ប្រធានសភាក្រុង ។
សាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារក្យូដូថា ការវាយប្រហាររបស់បុរសម្នាក់នេះ លើជនរងគ្រោះដំបូង គឺត្រូវបានធ្វើឡើងជាមួយនឹងកាំបិតប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ ។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុផលដែលជំរុញឲ្យគាត់បើកការវាយប្រហារនេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់ទេ ។

គួរបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើង នៅតែជារឿងកម្របំផុតក្នុងប្រទេសជប៉ុន ថ្វីបើមានការសម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីខែកក្កដាឆ្នាំមុនក៏ដោយ ។ លោក Abe គឺជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសជប៉ុន ហើយមរណភាពរបស់គាត់ បានបង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញប្រទេស។
ក្នុងឆ្នាំ ២០១៤ មានឧបទ្ទវហេតុនៃការស្លាប់ដោយកាំភ្លើង ត្រឹមតែ ៦ លើកប៉ុណ្ណោះនៅប្រទេសជប៉ុន បើធៀបនឹង ៣៣,៥៩៩ ករណីនៅសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងច្បាប់កាំភ្លើងវិញ មនុស្សត្រូវឆ្លងកាត់ការពិនិត្យយ៉ាងតឹងរ៉ឹង និងការធ្វើតេស្តសុខភាពផ្លូវចិត្ត ដើម្បីអាចទិញកាំភ្លើងបាន ។ យ៉ាងណាក្តី មានតែកាំភ្លើងខ្លី និងកាំភ្លើងខ្យល់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យទិញ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៉ូលិសរកឃើញតម្រុយថ្មីបន្ថែមទៀតរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


