ព័ត៌មានអន្ដរជាតិ
ប៉ូលិសរកឃើញតម្រុយថ្មីបន្ថែមទៀតរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន
ប៉ូលិសជប៉ុនបាននិយាយថា ជនសង្ស័យនៅក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សំដៅទៅលើលោកនាយករដ្ឋមន្ត្រី Kishida Fumio បានឆែកមើលគេហទំព័ររបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ជាច្រើនលើកច្រើនសារ ។
ប្រភពស៊ើបអង្កេតបាននិយាយថា កំណត់ត្រារុករកនៅលើកុំព្យូទ័រផ្ទាល់ខ្លួនដែលរឹបអូសពីផ្ទះរបស់ជនសង្ស័យឈ្មោះ Kimura Ryuji បានកត់ត្រាការចូលមើលគេហទំព័រ LDP ម្តងហើយម្តងទៀត ដើម្បីពិនិត្យមើលកាលវិភាគនៃយុទ្ធនាការឃោសនាបោះឆ្នោត និងដើម្បីស្វែងរកឱកាសធ្វើការវាយប្រហារលោក Kishida ។
ទន្ទឹមនោះមន្ត្រី LDP ក៏បាននិយាយដែរថា ពួកគេបានប្រកាសកាលវិភាគសុន្ទរកថានៅឯកំពង់ផែនេសាទរបស់លោក Kishida នៅលើគេហទំព័រគណបក្សភ្លាមៗនៅម៉ោង ៥ ល្ងាចថ្ងៃទី១៤ ខែមេសា ពោលមួយថ្ងៃមុនពេលការវាយប្រហារបានកើតឡើង ។
មន្ត្រីគណបក្សបញ្ជាក់ថា វាជាលើកដំបូងក្នុងរយៈពេល ៩ ខែសម្រាប់លោក Kishida ដែលចេញទៅថ្លែងសុន្ទរកថាយុទ្ធនាការឃោសនា ចាប់តាំងពីការបោះឆ្នោតសភាជាន់ខ្ពស់កាលពីរដូវក្តៅមុន ។
គួរបញ្ជាក់ថា រយៈពេលមួយសប្តាហ៍ហើយ ចាប់តាំងពីជនសង្ស័យគប់គ្រាប់បែកទៅលើលោក Kishida ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនៅទីក្រុងកំពង់ផែនេសាទ Wakayama ភាគខាងលិចប្រទេសជប៉ុន ខណៈក្នុងហេតុការណ៍នោះ មនុស្ស ២ នាក់បានរងរបួស ហើយប៉ូលិសបានចាប់ខ្លួនជនសង្ស័យវ័យ ២៤ ឆ្នាំជាអ្នករស់នៅក្បែរខេត្ត Hyogo នៅនឹងកន្លែងតែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប៉ូលិសរកឃើញព័ស្តុតាងថ្មីរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី