ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បង្អួតមីស៊ីលប្រភេទថ្មី អាចហោះបានចម្ងាយជាង ២ពាន់គីឡូម៉ែត្រ និងបុកទម្លុះខែលការពារ
ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងប្រភេទថ្មីឈ្មោះថា “Kheibar” ដែលមានសមត្ថភាព ហោះបានក្នុងរយៈចម្ងាយជាង២០០០គីឡូម៉ែត្រនិងផ្ទុកទម្ងន់បាន១.៥តោន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA, មីស៊ីលនេះ មិនចំណាយពេលយូរឡើយសម្រាប់ការរៀបចំបាញ់បង្ហោះ ដែលមានន័យថា វាអាចប្រើប្រាស់បានទាំងអាវុធធម្មតា និងអាវុធដែលពោរពេញទៅដោយគ្រោះថ្នាក់។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ដែលចូលរួមក្នុងពិធីដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា បាននិយាយថា មីស៊ីលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការឧស្សាហកម្មអវកាសរបស់ខ្លួន (AIO)។

មន្ត្រីខាងលើ ក៏បានកត់សម្គាល់ផងដែរថា មីស៊ីល Kheibar អាចបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ដោយសារតែវាមានបំពាក់ឧបករណ៍គេចពីរ៉ាដា។
ស្របពេលជាមួយគ្នានោះ លោក Ashtiani បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់ កំពុងចាត់វិធានការ ដើម្បីបំពាក់ឲ្យកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ផ្សេងៗ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងខែលការពារដែនអាកាស។
ដោយឡែក កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន លោក Amirali Hajizadeh ប្រធានកងកម្លាំងការពារអាកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងថា ទីក្រុងតេហេរ៉ង់ បានផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេង ដែលជាហេតុធ្វើឲ្យ សហរដ្ឋអាមេរិកប្រតិកម្មទាំងខឹងសម្បា។
យ៉ាងណា គេជឿថា នាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យាចាំបាច់ សម្រាប់ផលិតអាវុធទំនើបបែបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ របាយការណ៍ថ្មី៖ អ៊ីរ៉ង់ យល់ព្រមផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


