ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក ថា អ៊ុយក្រែន ត្រូវតែបោះបង់គំនិតចង់បានតំបន់គ្រីមៀ
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal ដែលចុះផ្សាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនមិនគួរប៉ុនប៉ងចង់បានមកវិញនូវតំបន់គ្រីមៀ និងទីក្រុង Sevastopol នោះទេ ព្រោះវាអាចនាំឲ្យមានផលវិបាកអវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ។

លោក Kissinger បាននិយាយថា “សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើបាត់បង់តំបន់គ្រីមៀ និងទីក្រុង Sevastopol នោះវានឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយខ្ញុំគិតថា ពិភពលោកគឺមិនចង់ឃើញបែបនេះនោះទេ ដូច្នេះអ៊ុយក្រែនគួរតែបោះបង់គំនិតចង់បានតំបន់ទាំងពីរនេះទៅ” ។
បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅអ៊ុយក្រែនខែកុម្ភៈ ឆ្នាំ២០១៤, តំបន់គ្រីមៀ និងទីក្រុ Sevastopol បានធ្វើប្រជាមតិមួយដែលក្នុងនោះ ៩៦.៧ ភាគរយនៃអ្នករស់នៅតំបន់គ្រីមៀ និង ៩៥.៦ ភាគរយនៃអ្នកបោះឆ្នោតនៅទីក្រុង Sevastopol បានសម្រេចជ្រើសរើសផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ។

ក្រោយមកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៤ ខណៈសភាជាន់ខ្ពស់រុស្ស៊ីបានផ្ដល់សច្ចាប័ននៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៤ ។
ទោះបីជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងកៀវបានបដិសេធមិនទទួលស្គាល់តំបន់គ្រីមៀជាផ្នែកនៃប្រទេសរុស្ស៊ីឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


