ព័ត៌មានអន្ដរជាតិ
មួយសប្តាហ៍ហើយ ដែលរថយន្តដឹកទុរេនវៀតណាម ៧០០គ្រឿង ជាប់នៅព្រំដែន ចេញទៅ ចិន មិនរួច
រថយន្តដឹកទុរេនវៀតណាមប្រមាណ៧០០គ្រឿង កំពុងជាប់គាំងនៅខេត្ត Lang Son ខណៈព្យាយាមចូលប្រទេសចិន ស្របពេលតម្រូវការផ្លែឈើមួយមុខនេះ កំពុងហក់ឡើងខ្លាំងក្នុងរដូវប្រមួលផល។

លោក Hoang Khanh Duy អនុប្រធានការិយាល័យរដ្ឋាភិបាល គ្រប់គ្រងច្រកព្រំដែន Lang Son បាននិយាយថា ការកកស្ទះនៅព្រំដែនភាគខាងជើងមួយនេះ គឺមានរយៈពេលជាងមួយសប្តាហ៍មកហើយ ជាពិសេសនៅច្រក Huu Nghi ដែលជាកន្លែង ការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន ត្រូវបានអនុញ្ញាតជាផ្លូវការ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានព្យាយាមធានាដល់អ្នកធ្វើដំណើរថា ច្រកព្រំដែនទាំងប្រាំក្នុងខេត្តនេះ គឺដំណើរការជាធម្មតា មិនមានបញ្ហាចោទអ្វីនោះទេ។
ស្របពេលជាមួយគ្នានោះដែរ លោក Duy បានស្នើឲ្យសមភាគីចិន ធ្វើការបន្ថែមម៉ោង ដើម្បីជួយសម្រួលចរាចរណ៍នៅ Huu Nghi។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃពុធទី៣១ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាល ឲ្យពន្លឿនការដឹកជញ្ជូនផលិតផលទៅកាន់ប្រទេសចិន។ លោកសង្កត់ធ្ងន់ថា នីតិវិធីទាំងឡាយគួរតែត្រូវធ្វើឲ្យបាន ដើម្បីបង្កើនចរាចរណ៍ ដូច្នេះផ្លែឈើអាចដឹកទៅដល់គោលដៅក្នុងប្រទេសចិនបាន ទាំងនៅស្រស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ការនាំចេញ ទុរេន ថៃ ទៅកាន់ទីផ្សារ ចិន កំពុងប្រឈមការគំរាមកំហែងពី ប្រទេសក្នុងតំបន់ចំនួន ២
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង