ព័ត៌មានអន្ដរជាតិ
អតីតមេប៉ូលិស ថៃ ជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជូនលោក Pita ធ្វើជានាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សសេរីរួមថៃលោក Sereepisuth Temeeyaves កំពុងជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតឲ្យមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ ។

អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ក៏កំពុងច្រានចោលការលើកឡើងដែលថា រដ្ឋាភិបាលដឹកនាំដោយលោក Pita នឹងធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ហើយលោកថែមទាំងអះអាងថា វាមិនអាចទៅរួចនោះទេ ។
លោក Sereepisuth បាននិយាយនៅក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៣ ទំព័រដែលចុះហត្ថលេខាដោយគណបបក្សចលនាឆ្ពោះទៅមុខ និងដៃគូចម្រុះចំនួន ៧ របស់ខ្លួនមិនរួមបញ្ចូលផែនការសម្រាប់រដ្ឋាភិបាលបន្ទាប់ ដើម្បីធ្វើវិសោធនកម្មមាត្រា ១១២ នោះទេ ។

ទន្ទឹមនោះ អតីតមេប៉ូលិសជាតិរូបនេះ ក៏ប្រឆាំងផ្ទាល់ផងដែររាល់ការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់មួយនេះ ដោយសារតែលោកចូលកាន់តំណែងជាមន្ត្រីនគរបាលដើម្បីការពាររាជាធិបតេយ្យ ។ ម្យ៉ាងទៀត សមាជិកព្រឹទ្ធសភាមិនគួរនិយាយថា ពួកគេការពារមាត្រា ១១២ ដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីជាលេសចៀសវាងការបោះឆ្នោតឲ្យលោក Pita នោះទេ ។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាជាមួយនឹងអាសនៈ ១៥១ ខណៈបច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយបក្សមួយនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀត ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ សមាជិកព្រឹទ្ធសភាតែងតាំងដោយលោក ប្រាយុទ្ធ អាចមិនបោះឆ្នោតឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង