ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ម៉ៅភោជនីយដ្ឋាន ប៉ាវបាយមនុស្សគ្រប់គ្នា ក្រោយចេញពីតុលាការ
ក្រោយពេលចាកចេញពីតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលពីថ្ងៃអង្គារទី១៣ខែមិថុនា លោក ដូណាល់ ត្រាំ បានដើរត្រង់សំដៅទៅភោជនីយដ្ឋាន Versailles ដោយប៉ាវមនុស្សគ្រប់គ្នានៅក្នុងនោះ ថែមទាំងស្តាប់គេច្រៀងបទចម្រៀងអបអរថ្ងៃខួបកំណើតទៀតផង។

អតីតប្រធានាធិបតីដែលឈានចូលវ័យ៧៧ឆ្នាំរូបនេះ បានធ្វើការអធិស្ឋានជាមួយមេដឹកនាំសាសនា រួចថតរូបជាមួយកីឡាករលេងគុនចម្រុះ Jorge Masvidal ហើយរិះគន់ខ្លាំងចំពោះការដឹកនាំរបស់រដ្ឋាភិបាលអាមេរិក។
បន្ទាប់មិនសារភាពទទួលស្គាល់ទោសកំហុស ចំពោះការចោទប្រកាន់សហព័ន្ធ៣៧ករណីទាក់ទងនឹងការកាន់កាប់ឯកសារសម្ងាត់ លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើល ដោយដើរចូលភោជនីយដ្ឋានដ៏ល្បីល្បាញ ហើយស្រែកថា “អាហារសម្រាប់អ្នកទាំងអស់គ្នា”។

លោក ត្រាំ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់គាត់ថា “ខ្ញុំគិតថា រឿងរ៉ាវនឹងដំណើរការទៅដោយរលូន។ ខ្ញុំគិតថា វាជាកិច្ចព្រមព្រៀងក្លែងបន្លំនៅទីនេះ។ បន្តិចទៀត ខ្ញុំនឹងថ្លែងសុន្ទកថានៅ Bedminster ហើយខ្ញុំសង្ឃឹមថា អ្នកនឹងទៅទីនោះដើម្បីស្តាប់”។
គួរបញ្ជាក់ថា ទាំងលោក ត្រាំ និងជំនួយការរបស់គាត់ឈ្មោះ Walt Nauta ត្រូវបានចោទប្រកាន់ក្នុងគម្រោងរក្សាទុកឯកសារសម្ងាត់នៅ Mar-a-Lago។

ពាក់ព័ន្ធរឿងនេះ បានធ្វើឲ្យលោក ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកទី១ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ ហើយនេះក៏ជាលើកទី២ ផងដែរក្នុងឆ្នាំ២០២៣ ដែលលោក ត្រាំ ឡើងតុលាការ។
កាលពីខែមេសា លោកបានសារភាពថា មិនមានទោសកំហុសនៅក្នុងទីក្រុងញូវយ៉ក ចំពោះការចោទប្រកាន់ ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ ទៅឲ្យតារាអាសអាភាសម្នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ត្រាំ មិនសារភាពទោសកំហុស ហើយថា អាមេរិក ជាប្រទេសពុករលួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


