ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា នឹងចូលរួមកិច្ចពិភាក្សាដោះស្រាយវិបត្តិក្រៅផ្លូវការនៅ ថៃ
រដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ាលោក Than Shwe នឹងចូលរួម “កិច្ចពិភាក្សាក្រៅផ្លូវការ” ដ៏ចម្រូងចម្រាសមួយនៅទីក្រុងបាងកក ស្តីពីវិបត្តិនយោបាយរបស់ប្រទេសដែលរងការវាយប្រហារដោយរដ្ឋប្រហារ ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ ២០២១ ដោយបានបណ្តេញមេដឹកនាំស៊ីវិលដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា ជនស៊ីវិលជាង ៣,៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបរបស់យោធា ចាប់តាំងពីការដួលរលំនេះ ខណៈអង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ១ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារអំពើហិង្សានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក៏មានមីយ៉ាន់ម៉ាជាសមាជិកផងដែរនោះ បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតមិនទទួលបានផ្លែផ្កាអ្វីឡើយក្នុងការទប់ស្កាត់ការបង្ហូរឈាមមួយនេះ ចំពេលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងយោធា និងក្រុមអ្នកប្រឆាំងរដ្ឋប្រហារ ។
ទន្ទឹមនោះ ប្លុកប្រទេសទាំង ១០ ក៏បានរារាំងយោធាមីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលជុំវិញការបរាជ័យរបស់ខ្លួនក្នុងការអនុវត្តផែនការសន្តិភាព ៥ ចំណុចដែលបានព្រមព្រៀងគ្នាកាលពី ២ ឆ្នាំមុន ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលចុងក្រោយរបស់មេដឹកនាំអាស៊ាន ដែលធ្វើឡើងក្នុងខែឧសភា បានបញ្ចប់ទៅដោយមិនមានវឌ្ឍនភាពសំខាន់ណាមួយលើផែនការសន្តិភាពឡើយ ខណៈប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានព្រមានថា ប្លុកនេះកំពុងក្លាយជាហានិភ័យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ឥណ្ឌូណេស៊ី រំពឹងថា រុស្ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅខែកញ្
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


