Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី រំពឹងថា រុស្ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅខែកញ្ញា

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន លោក Ivan Polyakov បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាននៅឆ្នាំនេះរំពឹងថា ប្រទេសរុស្ស៊ីនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតានាខែកញ្ញាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះបញ្ជាក់ថា រុស្ស៊ីនឹងមានវត្តមានក្នុងវេទិកាអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី ដោយសារតែរដ្ឋាភិបាលទីក្រុងហ្សាការតាតែងតែសង្កត់ធ្ងន់ថា ជំហររបស់ខ្លួនលើបញ្ហានយោបាយគឺ មានតុល្យភាព ។

លោក Polyakov បានលើកឡើងថា “ឥណ្ឌូណេស៊ីបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ខណៈថ្មីៗនេះ គណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូណេស៊ីក៏បានអញ្ជើញមកដល់ប្រទេសរុស្ស៊ីសម្រាប់វេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ី ហើយថែមទាំងបង្ហាញពីការបើកចំហរបស់ឥណ្ឌូណេស៊ីក្នុងការសន្ទនាជាមួយរុស្ស៊ីផងដែរ” ។

លោកក៏បានរំលឹកផងដែរថា ប្រទេសឥណ្ឌូណេស៊ីធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ហើយនៅពេលនោះក៏មានការចូលរួមដោយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសរុស្ស៊ីផងដែរ ។

ជាចុងក្រោយលោក Polyakov បានសរុបជារួមថា “រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ ហើយខ្ញុំក៏មិនមានការងឿងឆ្ងល់ទេថា កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាកាតានៅឆ្នាំនេះ ក៏នឹងត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ហើយនឹងប្រព្រឹត្តទៅនៅកម្រិតខ្ពស់បំផុតផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម