ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនបុគ្គលិក UN ពាក់ព័ន្ធរត់ពន្ធគ្រឿងញៀន
បុគ្គលិកអង្គការសហប្រជាជាតិ (UN) ចំនួន ៣ នាក់ត្រូវបានចាប់ខ្លួនពីបទព្យាយាមរត់ពន្ធកូកាអ៊ីនឆ្លងព្រំដែនប្រទេសហ្ស៊កដានី ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបន្លំគ្រឿងញៀន និងក្លែងវាធ្វើជាធាតុផ្សំផលិតទឹកអប់ ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប៉ូលិស និងអាជ្ញាធរពន្ធអ៊ីស្រាអ៊ែលបានឲ្យដឹងថា ជនសង្ស័យដែលធ្វើការឲ្យ UN នៅក្នុងប្រទេសស៊ីរី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅជិតតំបន់ Beit She’an ខណៈដែលពួកគេព្យាយាមចូលទៅក្នុងប្រទេសអ៊ីស្រាអែលតាមច្រកព្រំដែនទន្លេហ្ស៊កដានី ហើយក្រុមអធិការកិច្ចបានរកឃើញកូកាអ៊ីនរាវនៅក្នុងសម្ភារៈផលិតទឹកអប់ ដែលបុគ្គលិក UN ត្រូវបានចោទប្រកាន់ថា ព្យាយាមនាំយកមកក្នុងប្រទេស ។
គួរឲ្យដឹងថា ជាញឹកញាប់អ្នករត់ពន្ធបានរំលាយកូកាអ៊ីនទៅជាទម្រង់រាវ ដើម្បីងាយស្រួលក្លែងបន្លំគ្រឿងញៀន ដោយដាក់វានៅក្នុងធុងដែលមានលក្ខណៈដូចជាស្រា ឬទឹកអប់ បន្ទាប់មកបំប្លែងវាទៅជាម្សៅវិញតាមគោលដៅរបស់ពួកគេ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


