Connect with us

ព័ត៌មានអន្ដរជាតិ

សុនខរបស់លោក Joe Biden ផ្លាស់ទៅនៅផ្ទះថ្មីជាមួយម្ចាស់

បានផុស

នៅ

សត្វឆ្កែបានទទួលឯកសិទ្ធិរស់នៅក្នុងសេតវិមានជាយូរមកហើយដោយប្រធានាធិបតី Warren G. Harding ហើយសត្វឆ្កែឈ្មោះ Airedale Terrier Laddie Boy របស់លោកជា “ឆ្កែដំបូង” ដែលបានមករស់ក្នុងសេតវិមាន ។ កូនឆ្កែចុងក្រោយដែលចូលរួមជាមួយម្ចាស់របស់ពួកគេនៅក្នុងសេតវិមានគឺឆ្កែព័រទុយហ្គាល់ឈ្មោះ Bo និង Sunny ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតី Barack Obama និងភរិយារបស់គាត់គឺលោកស្រី Michelle ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះកាលពីថ្ងៃអាទិត្យឆ្កែអាល្លឺម៉ង់ ២ ក្បាលឈ្មោះ Champ និង Major ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតីអាមេរិក Joe Biden និងភរិយារបស់គាត់គឺលោកស្រី Jill Biden បានផ្លាស់ទៅរស់នៅក្នុងវិមានប្រធានាធិបតីជាផ្លូវការនៅទីក្រុង Washington DC ។ ឆ្កែទាំងពីរគឺជាសត្វចិញ្ចឹមដំបូងគេដែលរស់នៅបរិវេណ1600  Pennsylvania Avenue ចាប់តាំងពីរដ្ឋបាល Obama ហើយវាជាការបង្ហាញនូវការវិលត្រលប់មកវិញនូវប្រពៃណីដ៏យូរលង់របស់ប្រធានាធិបតីអាមេរិក ។

បន្ទាប់ពីចំណាយពេលខ្លះដើម្បីតាំងទីលំនៅនៅឯសេតវិមានលោកស្រី Jill Biden បានសរសេរពីការមកដល់នៃឆ្កែទាំងពីរនេះលើបណ្ដាញ Twitter ថា “ឆ្កែពណ៌ត្នោតខ្ចីដែលមានច្រមុះខ្មៅគឺ Champ ចំណែកឆ្កែពណ៌ខ្មៅដែលមានក្រញាំពណ៌ត្នោតខ្ចីគឺ Major ។

គួរបញ្ជាក់ថា Champ បាននៅជាមួយក្រុមគ្រួសារលោក Joe Biden ចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៨ ខណៈដែលលោកបម្រើការជាអនុប្រធានាធិបតីសម្រាប់ប្រធានាធិបតី Obama ខណៈពេល Major បានចូលរួមជាមួយក្រុមគ្រួសារលោក Joe Biden នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយវាក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលឆ្កែបានស្នាក់នៅសេតវិមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក

ចុចអាន ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម