ព័ត៌មានអន្ដរជាតិ
វៀតណាម ចេញមុខបញ្ជាក់រឿងយន្តហោះគ្មានមនុស្សបើកហោះចូលដែនអាកាស កម្ពុជា
ក្រសួងការបរទេសវៀតណាមបានចេញមកឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Tuoi Tre ទាក់ទងនឹងការដាក់ពង្រាយកងកម្លាំងយោធារបស់កម្ពុជានាពេលថ្មីៗនេះ បន្ទាប់ពីរកឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿងបានហោះហើរចូលទៅក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយកាលពីពេលថ្មីៗនេះថា “អាជ្ញាធរវៀតណាមបានបញ្ជាក់ហើយ យន្តហោះគ្មានមនុស្សបើកដែលហោះចូលដែនអាកាសកម្ពុជា មិនមែនជារបស់វៀតណាមនោះទេ ហើយភាគីទាំងពីរតែងតែសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានៃការគ្រប់គ្រង និងការពារព្រំដែន សន្តិសុខសណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន” ។
លោកស្រីបានថ្លែងថា “ភាគីវៀតណាមសង្ឃឹមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការពង្រឹងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ។

គួរបញ្ជាក់ថា ហេតុការណ៍យន្តហោះគ្មានមនុស្សបើកនេះបានកើតឡើងនៅក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ខេត្ត Dak Lak, Dak Nong និង Binh Phuoc ក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែមិថុនា បានបញ្ជាឲ្យដាក់ពង្រាយទាហាន ៥០០ នាក់ និងអាវុធប្រឆាំងយន្តហោះ ២០០ ដើមទៅកាន់ព្រំដែនភាគខាងកើត បន្ទាប់ពីរកឃើញយន្តហោះគ្មានមនុស្សបើកហោះចូលដែនអាកាសរបស់កម្ពុជា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


