ព័ត៌មានអន្ដរជាតិ
ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ដែលកើតមានការវាយប្រហារចាប់ផ្ដើមយុទ្ធនាការ “ដូរអាវុធយកអង្ករ” ជាមួយពលរដ្ឋ
ប៉ូលីសស្រុក Ea H’leo ក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្របានចាប់ផ្ដើមយុទ្ធនាការ “ដូរអាវុធយកអង្ករ” នៅក្នុងភូមិ Cham ឃុំ Ea Sol ដោយប្រមូលកាំភ្លើងកែច្នៃបានជាង ៣០០ ដើម ។

លោកវរសេនីយ៍ទោ Nguyen Cong Hoa មេប៉ូលិសស្រុក Ea H’leo បាននិយាយថា ឃុំ Ea Sol គឺជាជម្រករបស់ជនជាតិភាគតិចជាច្រើនដែលរក្សាទម្លាប់បរបាញ់សត្វព្រៃ ដូច្នេះហើយគ្រួសារជាច្រើននៅក្នុងឃុំ បានកែច្នៃអាវុធដោយខ្លួនឯងសម្រាប់ការបរបាញ់សត្វយកមកចិញ្ចឹមជីវិតរបស់ពួកគេ ។
លោកបានបន្ថែមថា “ដើម្បីការពារប្រជាពលរដ្ឋ និងធានាសន្តិសុខក្នុងខេត្ត ប៉ូលិសបានដាក់ចេញនូវកម្មវិធី “ដូរអាវុធយកអង្ករ” ដើម្បីលើកទឹកចិត្តអ្នកស្រុកឲ្យផ្លាស់ប្តូរអាវុធកែច្នៃជាមួយកម្លាំងសមត្ថកិច្ច ដោយសារតែការរក្សាអាវុធនៅផ្ទះអាចគំរាមកំហែងដល់សុវត្ថិភាពរបស់ម្ចាស់អាវុធ និងមនុស្សផ្សេងទៀតជាដើម ជាពិសេសវាប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋានទាំងមូលតែម្ដង” ។

លោក Hoa បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងស្រុកដែលចូលរួមក្នុងយុទ្ធនាការនេះ បានសម្ដែងការពេញចិត្តជាខ្លាំង ហើយចាប់ផ្ដើមបានតែមួយភ្លែតប៉ុណ្ណោះ ប៉ូលិសប្រមូលកាំភ្លើងកែច្នៃបានជាង ៣០០ ដើម ខណៈកម្លាំងសមត្ថកិច្ចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រគល់ឧបករណ៍គ្រោះថ្នាក់ និងគ្រឿងផ្ទុះផ្សេងៗទៀតផងដែរ ។
ចំណែកប្រជាជននៅភូមិ Binh Minh និង Binh Son ក្នុងឃុំ Ea Tir ក៏បានសម្ដែងក្ដីរំភើបរីករាយផងដែរ ដែលបានប្រគល់អាវុធដល់ប៉ូលិស ហើយពួកគេថែមទាំងបានសន្យាថា នឹងមិនរក្សាទុក និងជួញដូរឧបករណ៍គ្រោះថ្នាក់ និងកាំភ្លើងកែច្នៃណាមួយឡើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ក្រុមប្រដាប់អាវុធចំនួន ២ បានបើកការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu ក្នុងខេត្ត Dak Lak ដោយបានសម្លាប់មន្ត្រី ប៉ូលិស និងជនស៊ីវិលចំនួន ៩ នាក់ ខណៈ រហូតមកដល់ពេលនេះ ជនសង្ស័យប្រមាណ ៩០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


