ព័ត៌មានអន្ដរជាតិ
ខេត្តវៀតណាម ជាប់កម្ពុជា រញ្ជួយដី១០ដង ត្រឹមមួយថ្ងៃ
ខេត្តមួយរបស់ប្រទេសវៀតណាមគឺ Kon Tum ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា បានជួបប្រទះគ្រោះរញ្ជួយដីរហូតទៅដល់១០លើកក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ចាប់ពីកម្រិត៣.៥ ទៅដល់ ៤.២ រ៉ិចទ័រ។ នេះបើតាមការបញ្ជាក់ពី ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA កាលពីថ្ងៃសុក្រទី៧ខែកក្កដា។

ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្រមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ, VNA បានរាយការណ៍ថា ការរញ្ជួយដីលើកទីមួយ មានកម្រិត ៣.៩រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៣១នាទីព្រឹក។
ការរញ្ជួយទីពីរ មានកម្រិត៤រ៉ិចទ័រ កើតឡើងនៅមួយនាទីក្រោយ ហើយប្រាំនាទីបន្ទាប់មកទៀត ការរញ្ជួយដីលើកទីបីមានកម្រិត ៣.៩រ៉ិចទ័រ។ ការរញ្ជួយចុងក្រោយ ត្រូវបានកត់ត្រានៅម៉ោង៩:៤៨ព្រឹក ជាមួយកម្រិតខ្ពស់ជាងគេគឺ ៤.២រ៉ិចទ័រ។
ទោះបីជាយ៉ាងណាក៏ដោយ ការរញ្ជួយចំនួន៦លើកផ្សេងទៀត មិនត្រូវបានបញ្ជាក់ពីកម្រិតនោះទេ។ ការរញ្ជួយដីទាំង១០លើកនេះ គឺសុទ្ធតែមានជម្រៅ ៨.១ គីឡូម៉ែត្រ ហើយមិនមានហានិភ័យបង្កជាគ្រោះមហន្តរាយអ្វីឡើយ។
គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលខេត្ត Kon Tum របស់វៀតណាម ជួបគ្រោះរញ្ជួយដី។ ការរញ្ជួយដីកម្រិត៤.៧រ៉ិចទ័រដែលបានកត់ត្រានៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ គឺជាកម្លាំងខ្លាំងបំផុតដែលវាយប្រហារតំបន់នេះ៕
ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


