ព័ត៌មានអន្ដរជាតិ
ណាតូ ធ្វើឲ្យ អ៊ុយក្រែន ខកចិត្ត ស្រាប់តែលោក Zelensky ស្តីបន្ទោស ចំៗ

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានចោទប្រកាន់អង្គការណាតូ ចំៗថា មិនបង្ហាញការគោរពគ្រប់គ្រាន់ ហើយស្តីបន្ទោសប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ចំពោះការមិនមានឆន្ទៈ ផ្តល់ជូនសមាជិកភាពឲ្យទីក្រុងកៀវភ្លាមៗ។
លោក Zelensky ស្តីបន្ទោសបែបនេះ កាលពីថ្ងៃអង្គារទី១១ខែកក្កដា ចំពេលអង្គការណាតូ ចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី។
លោក Zelensky បានចេញសេចក្តីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងឲ្យតម្លៃសម្ព័ន្ធភាពរបស់យើង យើងឲ្យតម្លៃលើសុវត្ថិភាពរួមគ្នារបស់យើង ហើយយើងតែងតែពេញចិត្តក្នុងការស្តាប់កិច្ចសន្ទនាបើកចំហ។ អ៊ុយក្រែន នឹងត្រូវបានតំណាងក្នុងកិច្ចប្រជុំកំពូលណាតូនៅ វីលនីញូស ព្រោះវាគឺជាការគោរព ប៉ុន្តែអ៊ុយក្រែនគួរណាស់សមនឹងទទួលបានការគោរពវិញ”។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋជាសមាជិកណាតូ អះអាងថា អ៊ុយក្រែនអាចចូលរួមប្លុកយោធានេះបាន នៅពេលណាដែលសម្ព័ន្ធមិត្ត យល់ព្រមហើយលក្ខខណ្ឌត្រូវបានបំពេញ។
ណាតូ ទទួលស្គាល់អំពីភាពចាំបាច់ដើម្បីធ្វើការអំពីរឿងនេះឲ្យបានលឿន ប៉ុន្តែបច្ចុប្បន្នខ្លួនមិនទាន់ហ៊ានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ សម្រាប់ភាពជាសមាជិករបស់អ៊ុយក្រែនឡើយ។
កិច្ចប្រជុំកំពូលនៅទីក្រុង វីលនីញូស កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសតួកគី យល់ព្រមឲ្យ ស៊ុយអែត ចូលរួមសម្ព័ន្ធភាពយោធានេះ។
អស់រយៈពេលជាច្រើនខែមកហើយ តួកគីបានព្យាយាមរារាំងសំណើរបស់ស៊ុយអែត ដោយចោទប្រកាន់ថា ទីក្រុងស្តុកខុល បានធ្វើជាក្រុមសកម្មប្រយុទ្ធឃើដ។ ឥឡូវ ស៊ុយអែត នឹងក្លាយជាសមាជិកទី៣២របស់សម្ព័ន្ធមិត្ត បន្ទាប់ពីប្រទេសហ្វាំងឡង់៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


