ព័ត៌មានអន្ដរជាតិ
បុរសថៃម្នាក់ប៊ិះដាច់ជើង ដោយសារតែជណ្ដើរយន្តក្នុងផ្សារទំនើបនៅខេត្ត Nonthaburi
បុរសថៃវ័យប្រហែល ៣០ ឆ្នាំម្នាក់ប៊ិះនឹងដាច់ជើងទៅហើយ ដោយសារតែជណ្ដើរយន្តនៅផ្សារទំនើបមួយកន្លែងក្នុងខេត្ត Nonthaburi ប៉ុន្តែសំណាងល្អគាត់បានដកជើងចេញទាន់ ដោយនៅជាប់តែស្បែកជើងមួយចំហៀងប៉ុណ្ណោះ ។

បញ្ហាជណ្ដើរយន្តនេះគឺជាលើកទី ២ ហើយ បន្ទាប់ពីស្ត្រីម្នាក់បានដាច់ជើងក្រោយជាប់ជាមួយនឹងជណ្ដើរយន្តនៅព្រលានយន្តហោះដនមឿង កាលពីថ្ងៃទី២៩ ខែមិថុនា ។
ឃ្លីបវីដេអូ Tik-Tok ដែលបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់ឈ្មោះ Pook Saranya បង្ហាញឲ្យឃើញពីសកម្មភាពព្យាយាមដកស្បែកជើងពណ៌ខ្មៅមួយចំហៀងចេញ ព្រោះវាជាប់គាំងក្នុងជណ្ដើរយន្តឡើងទៅជាន់ទី ២ នៃផ្សារទំនើប Central Westgate ។

កាលពីថ្ងៃអាទិត្យ អ្នកស្រី Pook វ័យ ៣៤ ឆ្នាំជាបុគ្គលិកផ្នែកលក់នៅផ្សារទំនើប Central Westgate ប្រាប់អ្នកសារព័ត៌មានថា នាងបានថតហេតុការណ៍នេះ បន្ទាប់ពីឃើញមនុស្សយ៉ាងច្រើននៅក្បែរជណ្ដើរយន្ត ។ អ្នកស្រីបន្តថា ម្ចាស់ស្បែកជើងជាបុរសអាយុប្រហែល ៣០ ឆ្នាំ ប៊ិះតែនឹងជាប់ជើងជាមួយជណ្ដើរយន្តទៅហើយ ប៉ុន្តែគាត់បានដកជើងចេញទាន់ ហើយក្រោយមកបានចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ។
ពាក់ព័ន្ធនឹងរឿងខាងលើ ផ្សារ Central Westgate បានរៀបរាប់ក្នុង Facebook ថា វាកើតឡើងនៅម៉ោងប្រហែល ២ រសៀល ហើយស្បែកជើងដែលជាប់នៅក្នុងជណ្ដើរយន្ត គឺដោយសារបុរសនោះដើរចេញមិនទាន់ពេលវេលា ប៉ុន្តែទោះជាយ៉ាងណា បុគ្គលិកបានបញ្ឈប់ជណ្ដើរយន្តភ្លាមៗ ហើយគ្មាននរណាម្នាក់រងរបួសនោះទេ ។

មួយវិញទៀត ខាងផ្សារក៏បានចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពរបស់អតិថិជនផងដែរ ជាពិសេសការត្រួតពិនិត្យ និងការថែទាំជាប្រចាំ ខណៈសូម្បីបុគ្គលិកក៏ទទួលបានការហ្វឹកហ្វឺនយ៉ាងល្អដើម្បីដោះស្រាយស្ថានការណ៍ដែលមិននឹកស្មានដល់បែបនេះដូចគ្នា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីម្នាក់ដាច់ជើង ព្រោះជាប់នឹងជណ្ដើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


