ព័ត៌មានអន្ដរជាតិ
ធនាគារធំទី ៤ របស់ ថៃ ចាប់ផ្តើមរឹតបន្តឹងលើការផ្ដល់ប្រាក់កម្ចី
ធនាគារ Siam Commercial Bank (SCB) ដែលជាធនាគារផ្តល់ប្រាក់កម្ចីធំជាងគេទី ៤ របស់ថៃ ចាប់ផ្តើមរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីថ្មី ដើម្បីគ្រប់គ្រងគុណភាពទ្រព្យសកម្ម ចំពេលមានហានិភ័យខ្ពស់ ស្របពេលដែលសេដ្ឋកិច្ចពិភពលោក និងចិន កំពុងតែមានកំណើនយឺតខុសពីការរំពឹងទុកផង ។

ស្របពេលបំណុលគ្រួសាររបស់ប្រជាពលរដ្ឋថៃ កំពុងតែមានកំណើនខ្ពស់ដូចគ្នាផងដែរនោះ លោក Kris Chantanotoke នាយកប្រតិបត្តិរបស់ SCB យល់ថា ដោយសារតែស្ថានភាពមិនសូវជាល្អប្រសើរ ដូចនេះខាងធនាគារត្រូវតែរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីថ្មី ដើម្បីគ្រប់គ្រងគុណភាពទ្រព្យសកម្មរបស់ខ្លួន ។
ប៉ូន្តែលោកយល់ថា ធនាគារអាចបង្កើនប្រាក់កម្ចីក្នុងកំណើនកម្រិតទាបបាន ជាជាងកំណើនមធ្យមសម្រាប់ពេញមួយឆ្នាំ ស្របតាមវិធីសាស្ត្ររឹតបន្តឹងលើការគ្រប់គ្រងហានិភ័យ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធនាគារបញ្ជាក់ថា អតិថិជនភាគច្រើននៅតែអាចសងបំណុលរបស់ពួកគេបានជាធម្មតា ។
សូមបញ្ជាក់ថា បច្ចុប្បន្ន បំណុលគ្រួសាររបស់ប្រជាជនថៃ បានកើនឡើងដល់ជាង ៤៦៨ ពាន់លានដុល្លារ ដែលស្មើនឹង ៩០.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Posts
ចុចអាន៖ ថៃ ក្លាយជាប្រទេសនាំចេញត្រីខកំប៉ុងលំដាប់លេខ ២ លើលោក និងកំពូលនៅអាស៊ាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


