ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ក្នុងគ្រោះរញ្ជួយដីនៅទួរគីនិងក្រិក
ក្រុមអ្នកជួយសង្គ្រោះបានប្រើដៃទទេ រើកកាយបំណែកអគារដើម្បីស្វែងរកអ្នកដែលសង្ឃឹមថាអាចនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏មានឥទ្ធិពលដែលបានសម្លាប់មនុស្សដល់៣៩នាក់ហើយនៅក្នុងប្រទេសទួរគីនិងក្រិក។
មនុស្សជាង៨០០នាក់បានរងរបួសដោយសារការរញ្ជួយដីដែលបានផ្ដួលរលំអគារក្នុងទីក្រុងធំទី៣របស់ប្រទេសទួរគីឈ្មោះ Izmir និងបង្កជារលកយក្សស៊ូណាមិនៅស្រុក Seferihisar និងលើកោះ Samos។

ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង២និង៥១នាទីរសៀល (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី។ ចំណុចកណ្តាលរបស់វាគឺនៅក្នុងសមុទ្រ Aegean ភាគឦសានកោះ Samos។
យោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្នរបស់ប្រទេសទួរគី (AFAD) បានឲ្យដឹងថា ក្រោយការរញ្ជួយដី មានការរញ្ជួយតូចៗជាង៤០០លើក។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយថា មនុស្សយ៉ាងតិច៣៧នាក់ត្រូវបានសម្លាប់ក្នុងទីក្រុង Izmir។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រីចំណាស់ម្នាក់ដែលលង់ទឹកស្លាប់ក្នុងរលកយក្សស៊ូណាមិ។
ក្មេងជំទង់ពីរនាក់ត្រូវបានសម្លាប់នៅលើកោះ Samos បន្ទាប់ពីជញ្ជាំងបាក់សង្កត់លើ។ អាជ្ញាធរសុខាភិបាលនិយាយថា មនុស្សចំនួន១៩នាក់បានរងរបួសនៅលើកោះនេះ។

អាជ្ញាធរបានព្រមានប្រជាជនឲ្យនៅឆ្ងាយពីឆ្នេរសមុទ្រនិងពីអគារដែលខូចខាត។
ក្រុមមន្រ្តីបានប្រាប់ Al Jazeera ថា យ៉ាងហោចណាស់មានអគារចំនួន៧ត្រូវបានបំផ្លាញខណៈដែលអគារចំនួន១០ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ។ មន្ត្រីដដែលបន្ថែមថា មន្ត្រីប្រហែល១,៥០០នាក់បានចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ៕


ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


