Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវមួយចំនួននៅ ទីក្រុងបាងកក នឹងបិទចរាចរណ៍ពីម៉ោង ៤ រសៀលតទៅ ព្រោះអាចមានបាតុកម្មគាំទ្រលោក Pita

បានផុស

នៅ

អាជ្ញាធរក្នុងទីក្រុងបាងកកបានជូនដំណឹងដល់អ្នកបើកបររថយន្តទាំងអស់ឲ្យបញ្ចៀសការធ្វើចរាចរណ៍លើផ្លូវមួយចំនួននៅតំបន់ជុំវិញមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក ក៏ដូចជាផ្លូវបំបែក Pathumwan ខណៈដែលក្រុមអ្នកតវ៉ាគ្រោងនឹងធ្វើបាតុកម្មនៅទីនោះ ចាប់ពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ៧ យប់ថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យប៉ូលិសក្រុងបាងកកបានឲ្យដឹងថា ផ្លូវ Rama 1 ចាប់ពីចំណុចប្រសព្វ Chaloem Phao ដល់ចំណុច Charoenphol និងផ្លូវ Phaya Thai ចាប់ពីចំណុចប្រសព្វ Ratchathewi ដល់ផ្លូវបំបែក Chula Soi 12 អាចនឹងបិទ ដោយសារតែហានិភ័យពីផលប៉ះពាល់ដោយការតវ៉ា ហើយអ្នកបើកបរគួរតែបញ្ចៀសការធ្វើចរាចរណ៍នៅតំបន់ទាំងអស់នេះ ។

ទន្ទឹមនោះ ដោយសារតំបន់នេះមានការកកស្ទះផងនោះ ប៉ូលិសក៏បានណែនាំផ្លូវវាង ដូច្នេះអ្នកបើកបរអាចបញ្ចៀសការកកស្ទះដែលចៀសមិនរួច ហើយផ្លូវដែលអ្នកបើកបរអាចវាងបាននោះ​គឺ Phetchaburi, Banthat Thong, Rama 4, Henri Dunant, Ratchadamri រួមជាមួយផ្លូវ Wireless Roads, Chula Soi 9 និង Chula Soi 12 ជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីប៉ូលិសចរាចរណ៍ក៏នឹងដាក់ពង្រាយកម្លាំងបន្ថែមផងដែរនៅតំបន់ដែលមានការកកស្ទះ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងណែនាំអ្នកបើកបរឲ្យធ្វើដំណើរទៅផ្លូវផ្សេង ។

គួរបញ្ជាក់ថា ក្រុមបាតុករដែលគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសនេះ កំពុងប្រមូលផ្ដុំគ្នានៅកន្លែងជាច្រើនក្នុងទីក្រុងបាងកកដើម្បីត្រៀមធ្វើបាតុកម្មក្នុងសប្តាហ៍នេះ ខណៈការប្រមូលផ្ដុំរបស់ក្រុមបាតុករបានកើតឡើងភ្លាមៗ បន្ទាប់ពីសភាបានបោះឆ្នោតដកសិទ្ធិឈរឈ្មោះលើកទី ២ របស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម