ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ បញ្ជូនក្រុមការងារទៅបញ្ចុះបញ្ចូលសមាជិកសភា ឲ្យបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រី
គណបក្សភឿថៃគ្រោងនឹងបញ្ជូនក្រុមដែលដឹកនាំដោយសមាជិកសភាលោក Suriya Juangroongruangkit ទៅបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធា ឲ្យបោះឆ្នោតគាំទ្របក្សរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

មេដឹកនាំគណបក្សលោក Cholnan Srikaew បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ មុនពេលចូលរួមកិច្ចប្រជុំជាមួយគណបក្ស Chart Thai Pattana ថា ក្រុមការងាររបស់គណបក្សភឿថៃ នឹងចុះទៅជួបសមាជិកព្រឹទ្ធសភានីមួយៗដាច់ដោយឡែកពីគ្នា ដើម្បីនិយាយទៅកាន់ពួកគេអំពីការបោះឆ្នោតគាំទ្រសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ។
ស្របពេលជាមួយគ្នានេះ លោក Srikaew ក៏រំពឹងផងដែរថា បេក្ខជនមកពីបក្សភឿថៃនឹងទទួលបានសំឡេងច្រើនជាង ៤០០ ដើម្បីឲ្យដាច់ស្រេចមិនចាំបាច់ទាមទារសំឡេងគាំទ្របន្ថែមពីព្រឹទ្ធសភាឡើយ ដែលតម្រូវឲ្យគណបក្សនយោបាយត្រូវមានសំឡេងចំនួន ៣៧៦ ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាដើម្បីបង្កើតរដ្ឋាភិបាល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សភឿថៃលោក Srettha Thavisin បាននិយាយថា គណបក្សភឿថៃនឹងប្រឆាំងដាច់ខាតចំពោះគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ មិនដូចបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat ឡើយ ប្រសិនបើបក្សនេះទទួលបានសំឡេងគាំទ្រឲ្យដឹកនាំរដ្ឋាភិបាលថ្មី ។
គួរបញ្ជាក់ថា សម័យអង្គុយប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងជុំទី ២ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩ និង ៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ខណៈលោក Pita ត្រូវបានសភាបោះឆ្នោតដកសិទ្ធិមិនឲ្យឈរឈ្មោះ ២ ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន