ព័ត៌មានអន្ដរជាតិ
កាន់តែច្បាស់ពីម៉ោងពេលដែលលោក ថាក់ស៊ីន នឹងជាន់ទឹកដី ថៃ សាជាថ្មី
ការប្រកាសវិលត្រឡប់ចូលប្រទេសថៃរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ក៏ដូចជាផ្ទុះការវែកញែកជាច្រើន ជាពិសេសមានការចាក់សួរថាតើការប្រកាសចូលស្រុករបស់អតីតនាយករដ្ឋមន្ត្រីថៃលើកនេះជាការពិត ឬយ៉ាងណា ។

យោងតាមប្រភពពីការិយាល័យប៉ូលិសថៃបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តាមការគ្រោងទុក លោក ថាក់ស៊ីន នឹងវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហា ប្រាកដមែន ហើយជើងហោះហើររបស់អតីតនាយករដ្ឋមន្ត្រីរូបនេះនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង ក្នុងទីក្រុងបាងកកនាវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ។
គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ១៩ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ។

ទោះយ៉ាងណា លោក ថាក់ស៊ីន ក៏ប្រឈមនឹងក្ដីក្ដាំជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំផងដែរ នៅក្នុងសំណុំរឿងសំខាន់ៗចំនួន ៣ ករណី ក្រោយការចោទប្រកាន់របស់នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ ប្រសិនបើលោកវិលត្រឡប់ចូលស្រុកតាមការគ្រោងទុកមែននោះ ។
គួរបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នេះដែរក៏កើតឡើង ចំពេលដែលគណបក្សភឿថៃកំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ស្របពេលដែលកូនស្រីរបស់លោក គឺលោកស្រី ផេថងថាន ក៏ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីសរុប ៣ នាក់ របស់គណបក្សភឿថៃផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


