ព័ត៌មានអន្ដរជាតិ
មនុស្សម្នាក់ទៀត ស្លាប់ដោយសារ “មេរោគស៊ីខួរក្បាល” នៅ សហរដ្ឋអាមេរិក
អ្នករដ្ឋ Georgia ម្នាក់បានស្លាប់ ដោយសារការឆ្លងមេរោគដ៏កម្រដែលបង្កឡើងដោយប្រូតូហ្សូន ឬគេស្គាល់ជាទូទៅថាជា “មេរោគស៊ីខួរក្បាល”។

រូបគេគឺជាមនុស្សទី៣ដែលស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដោយសារមេរោគស៊ីខួរក្បាល Naegleria Fowleri ខណៈវាអាចនឹងរីករាលដាលបន្ថែមទៀតនៅភាគខាងជើង ព្រោះតែបម្រែបម្រួលអាកាសធាតុ។
ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាករណីទី៦ហើយនៅរដ្ឋ Georgia ដែលមានមនុស្សស្លាប់ដោយសារមេរោគ Naegleria Fowleri ចាប់តាំងពីឆ្នាំ១៩៦២មក។
ក្មេងប្រុសម្នាក់នៅរដ្ឋ Nevada បានស្លាប់ដោយសារការឆ្លងដូចគ្នានេះ កាលពីដើមខែកក្កដា បន្ទាប់ពីទៅមុជទឹកនៅអាងមួយ ចំណែកបុរសម្នាក់នៅរដ្ឋ Florida បានស្លាប់កាលពីខែមីនា បន្ទាប់ពីប្រើទឹកម៉ាស៊ីន។

ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មេរោគនេះគឺកើតឡើងដោយធម្មជាតិ ហើយវាកាន់តែរីករាលដាលដោយសារតែបម្រែបម្រួលអាកាសធាតុ។ មេរោគនេះ អាចមាននៅតាមកន្លែងនានា ឬកកើតគ្រប់ពេល ដោយគ្មានអ្នកណាអាចដឹងមុនឡើយ ហើយរឿងដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺថា មេរោគស៊ីខួរក្បាលនេះ ចូលចិត្តតំបន់ក្តៅៗ។
យ៉ាងណាក្តី មេរោគនេះ មិនអាចឆ្លងពីមនុស្សទៅមនុស្សបានទេ។ រោគសញ្ញារបស់វាគឺឈឺក្បាលខ្លាំង គ្រុនក្តៅ ចង្អោរ និងក្អួត ចន្លោះពេលពី៥ទៅ១២ថ្ងៃនៃការឆ្លង ហើយនឹងឈានទៅដល់រឹង.ក ប្រកាច់ និងសន្លប់តែម្តង។
អ្នកដែលឆ្លងមេរោគនេះហើយ គឺមិនសូវគេចផុតពីសេចក្តីស្លាប់ឡើយ ពោលគឺមានតែ៤ករណីប៉ុណ្ណោះក្នុងចំណោម ១៥៤ករណី ដែលនៅរស់រានមានជីវិតគិតចាប់តាំងពីឆ្នាំ១៩៦២មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ កូរ៉េខាងត្បូង រកឃើញមេរោគស៊ីខួរក្បាលលើអ្នកជំងឺមកពី ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


