ព័ត៌មានអន្ដរជាតិ
តានតឹងកាន់តែខ្លាំង ខណៈសម្ព័ន្ធមិត្តរុស្ស៊ី ធ្វើសមយុទ្ធ នៅមាត់ទ្វារសមាជិកណាតូ
ភាពតានតឹងរវាងរុស្សី និងអង្គការណាតូ កាន់តែឡើងកម្តៅ ខណៈសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន កំពុងធ្វើសមយុទ្ធយោធានៅមាត់ទ្វារប្រទេសជិតខាងលោកខាងលិច។
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ថ្មីៗនេះ បានស្វាគមន៍ទាហានស៊ីឈ្នួល Wagner មកកាន់ប្រទេសរបស់គាត់ បន្ទាប់ពីក្រុមនេះ បង្កការបះបោររយៈពេលខ្លី នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមិថុនា។
ប្រការនេះ នាំឲ្យសមាជិកអង្គការណាតូចំនួន២ គឺប៉ូឡូញនិងលីទុយអានី បង្កើនសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ ដោយភ័យខ្លាចការលុកលុយរបស់ក្រុមទាហានស៊ីឈ្នួល Wagner។
ក្រសួងការពារជាតិបេឡារុសប្រកាសថា សមយុទ្ធយោធាបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី៧ ខែសីហា នៅជិតជួរភ្នំ Suwalki ដែលមានចម្ងាយ៩៦គីឡូម៉ែត្រ ពីទឹកដីយុទ្ធសាស្ត្រដែលភ្ជាប់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ជាមួយសម្ព័ន្ធមិត្តណាតូផ្សេងទៀត។ ជួរភ្នំនេះ ក៏បំបែកប្រទេសបេឡារុសពី Kaliningrad ដែលជាតំបន់ពិសេសរបស់រុស្ស៊ីនៅសមុទ្របាល់ទិកផងដែរ។
ដោយមើលឃើញពីសារៈសំខាន់របស់វា ក្រុមអ្នកវិភាគបានបង្ហាញភាពភ័យខ្លាចជាយូរមកហើយថា ជួរភ្នំ Suwalki អាចជាចំណុចក្តៅ នៃក្នុងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងណាតូ។
បេឡារុស្ស និយាយថា សមយុទ្ធគឺផ្អែកលើបទពិសោធន៍ពីប្រតិបត្តិការយោធាពិសេស ដែលឃ្លានេះ ត្រូវបានលោកពូទីន ប្រើសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិបេឡារុសនិយាយថា សមយុទ្ធនេះនឹងពិនិត្យមើល ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក៏ដូចជាអន្តរកម្មជិតស្និទ្ធនៃរថក្រោះ និងកងកាំភ្លើងវែង ជាមួយអង្គភាពផ្សេងទៀតនៃកងកម្លាំងប្រដាប់អាវុធ។
ទោះបីជាយ៉ាងណាក៏ដោយ បេឡារុស មិនបានបញ្ជាក់ទេថាតើ សមយុទ្ធនេះ នឹងបញ្ចប់វិញនៅថ្ងៃណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ណាតូ ចាប់ផ្តើមសមយុទ្ធដែនអាកាស ធំបំផុតក្នុងប្រវត្តិសាស្ត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


