ព័ត៌មានអន្ដរជាតិ
អង្ករ ថៃ ឡើងថ្លៃខ្លាំង ចំពេលមានការព្រួយបារម្ភពីគ្រោះរាំងស្ងួត
បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិបានឲ្យដឹងថា ពិភពលោកបាននិងកំពុងមើលឃើញការកើនឡើងនៃតម្លៃអង្ករ បន្ទាប់ពីការព្រួយបារម្ភអំពីគ្រោះរាំងស្ងួត និងការហាមឃាត់ការនាំចេញរបស់ឥណ្ឌា ខណៈអង្កររបស់ថៃវិញក៏មានការឡើងថ្លៃខ្លាំងបំផុតផងដែរ ។

តាមរយៈអង្គការស្បៀងអាហារ និងកសិកមុ្មនៃអង្គការសហប្រជាជាតិ (FAO) បានលើកឡើងទៀតថា ក្នុងរយៈពេល ២ សប្តាហ៍នេះ អង្ករសថៃ បានកើនឡើងតម្លៃចំនួន ៣៨ ដុល្លារ នាំឲ្យតម្លៃលក់ជាមធ្យមឡើងដល់ ៥៦២ ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកម្ភៈ ឆ្នាំ ២០២១ ។
ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ក៏បានកើនឡើង ២.៨ ភាគរយផងដែរនៅក្នុងខែកក្កដា ពោលកើនឡើង ១៩.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ចំពោះមូលហេតុចម្បងនៃការកើនឡើងតម្លៃអង្ករពិភពលោក ជិតដល់កម្រិតខ្ពស់ក្នុងរយៈពេល ១២ ឆ្នាំមកនេះ គឺដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាន នៃបាតុភូតបម្រែបម្រួលអាកាសធាតុ El Niño លើផលិតកម្ម ក៏ដូចជាការរំខានដែលបណ្ដាលមកពីទឹកភ្លៀង និងការប្រែប្រួលគុណភាពស្រូវនៅក្នុងការប្រមូលផលរដូវក្តៅ និង រដូវស្លឹកឈើជ្រុះ ដែលក៏កំពុងបន្តកើតមាននៅប្រទេសវៀតណាម ។
កត្តារួមចំណែកមួយទៀតគឺប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោក បានបញ្ឈប់ការនាំចេញអង្ករ ចាប់ពីខែកក្កដា ដើម្បីបង្កើនស្តុកអង្ករក្នុងស្រុក ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក Oscar Tjakra អ្នកវិភាគជាន់ខ្ពស់នៅធនាគារស្បៀងអាហារ និងកសិកម្មពិភពលោក Rabobank បានប្រាប់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះថា សន្ទស្សន៍តម្លៃអង្កររបស់ FAO សម្រាប់ខែសីហាអាចកើនឡើងខ្ពស់ជាងខែកក្កដាទៅទៀត ។
ទន្ទឹមនោះ កាលពីដើមខែនេះ សមាគមអ្នកនាំចេញអង្ករថៃ បានប៉ាន់ប្រមាណថា ផលប៉ះពាល់នៃបាតុភូត El Niño អាចនាំឲ្យទិន្នផលស្រូវថៃ ធ្លាក់ចុះពី ១ ទៅ ២ លានតោន បន្ទាប់ពីថៃរក្សាគោលជំហរនាំចេញអង្ករ ៨ លានតោនក្នុងឆ្នាំ ២០២៣ នេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


