ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន កំពុងពិភាក្សាជាមួយ វៀតណាម និងឥណ្ឌា សម្រាប់ការនាំចូលអង្ករបន្ថែម
មន្ត្រីកសិកម្មហ្វីលីពីនបាននិយាយថា ប្រទេសហ្វីលីពីនកំពុងពិភាក្សាដើម្បីនាំចូលអង្ករពីប្រទេសវៀតណាម និងឥណ្ឌា ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្វែងរកការទប់ទល់នឹងការធ្លាក់ថ្លៃអង្ករ ។

អនុរដ្ឋលេខាធិការជាន់ខ្ពស់ក្រសួងកសិកម្ម លោក Domingo Panganiban បញ្ជាក់ថា ក្រុមហ៊ុននាំចេញវៀតណាមបានប្រាប់តម្លៃរួចហើយគឺទាបជាង ៤០ ដុល្លារអាមេរិក ហើយប្រសិនជាកិច្ចពិភាក្សានេះ ទទួលបានលក្ខណ្ឌសមស្រប នោះហ្វីលីពីនសង្ឃឹមថា នឹងនាំចូលអង្ករបន្ថែមពី ៣០ ម៉ឺនតោនទៅ ៥០ ម៉ឺនតោនសម្រាប់ឆ្នាំនេះ ។
លោក Panganiban បាននិយាយថា ការទិញបន្ថែមអាចបន្ទាបតម្លៃអង្ករសម្រាប់ប្រទេសហ្វីលីពីន ដោយសារវានឹងជំរុញឃ្លាំងអង្ករជាតិ ទោះបីជាគ្មានការនាំចូលក៏ដោយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងអាចរក្សាបានរយៈពេលពី ៥២ ទៅ ៥៧ ថ្ងៃនៅចុងឆ្នាំនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីនបានលើកឡើងកាលពីដើមខែនេះថា ប្រទេសអាស៊ីអាគ្នេយ៍ គឺមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន បើទោះបីជាមានការប្រែប្រួលអាកាសធាតុ El Nino នៅឆ្នាំក្រោយក៏ដោយ ។
គួរបញ្ចាក់ថា ហ្វីលីពីនក៏ជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ ប៉ុន្តែជាធម្មតា ក៏ទិញអង្ករពីអ្នកផ្គត់ផ្គង់ធំៗដូចជាប្រទេសថៃ និងវៀតណាម ដើម្បីជួយបំពេញចន្លោះប្រហោងផលិតកម្មដែលបណ្តាលមកពីព្យុះទីហ្វុង ។ យោងតាមមន្ត្រីកសិកម្មហ្វីលីពីននិយាយថា ការនាំចូលអង្ករនៅឆ្នាំនេះ ទំនងជាឈានដល់ ២.៥ លានតោន ខណៈនៅឆ្នាំ២០២២ ហ្វីលីពីនបាននាំចូល ៣.៥ លានតោន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok post
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


