Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំបុតត្បូងដំរី វាយប្រហារទូក​ទេសចរណ៍មួយក្រុម ​លិចកណ្តាលសមុទ្រនៅប្រទេសថៃ

បានផុស

នៅ

យោងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃជាច្រើនបានរាយការណ៍​កាលពីថ្ងៃទី ១២ ខែសីហា ថា ខ្យល់ព្យុះបានបោកបក់ផ្ទះប្រជាពលរដ្ឋ​នៅស្រុក Ban Laem ខេត្ត Phetchaburi ហើយបន្តបោកបក់​លើទូក​ទេសចរណ៍​មួយ​​ដោយ​បាន​ក្រឡាប់​នៅ​កណ្ដាល​ឈូង​សមុទ្រ Bang Tabun។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះមនុស្ស៧នាក់បានបាត់ខ្លួននៅលើទូក ខណៈ​ដែល​មន្ត្រី​បាន​ប្រញាប់ប្រញាល់​ជួយបាន៥នាក់ ហើយ២នាក់ទៀត​នៅតែ​បន្ត​ស្វែងរករហូតមកទល់ពេលនេះ។

យ៉ាងណាមិញ ហេតុការណ៍ព្យុះកំបុតត្បូងដំរីនេះបានកើតឡើង វេលាម៉ោង ៥:០០ល្ងាច ស្របពេលដែល​​បុរស​ម្នាក់​ម្នាក់​ថតបានដោយ​ចៃដន្យ​​នូវរូបភាពព្យុះ​ដែលបោកបក់មកលើ​ទូកទេសចរណ៍។

ផ្អែកតាមការសាកសួរ បុរសវ័យ ៤៥ឆ្នាំ ដែលជាអ្នកថតរូបភាពហេតុការណ៍ព្យុះកំបុតត្បូងដំរី​បានបង្ហើប​ថា នៅមុនពេល​កើតហេតុ គាត់បាននាំក្រុមគ្រួសារទៅហូបបាយ ក្នុង​ពេល​កំពុងអង្គុយហូបបាយ ភ្លាមៗ​នោះ​ដែរ​ខ្យល់បក់​ខ្លាំង បន្ទាប់​មក គាត់​បាន​ឃើញ​ព្យុះ​នៅ​កណ្ដាល​សមុទ្រ​លេច​ឡើង​មក។ ​គាត់​បាន​ប្រើ​ទូរស័ព្ទ​ថត​ទិដ្ឋភាព​ពេលព្យុះកំបុតត្បូងដំរី ​បោកបក់​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ដល់​ខ្ទេច​ដំបូល។ ហើយ​កម្លាំងនៃខ្យល់ព្យុះក៏បាន​បោកបក់​ទូកទេសចរណ៍​មួយ​គ្រឿង​ដែល​បើក​នៅ​កណ្ដាល​មាត់សមុទ្រ Bang Tabun រហូត​លិច​ចូល​ទៅក្នុងទឹក ចំពេលមានការ​ភិតភ័យ​ពីអ្នក​ទស្សនា។

ជាមួយគ្នានេះ ក៏​មាន​ទិដ្ឋភាព​នៃ​ខ្យល់កួច​ដ៏​សាហាវ​មួយ​បាន​បក់​ពី​សមុទ្រ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន និង​ផ្ទះសម្បែង បណ្ដាល​ទ្រព្យសម្បត្តិ​នានា​ខ្ចាត់ខ្ចាយ​ផងដែរ។

ទោះយ៉ាងណាក៏ដោយ ​ក្រុមអ្នកជួយសង្រ្គោះនៅខេត្ត Phetchaburi ក៏បានបញ្ចាក់ឲ្យដឹងថា ​អ្នក​បាត់​ខ្លួន​មាន​បុរស​ពីរ​នាក់​ជា​អ្នក​ទេសចរ។ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចល័ត​កម្លាំង​ជួយ​សង្គ្រោះ​ដើម្បី​ស្វែងរកពួកគេបន្តទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖khaosod

ចុចអាន៖ថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានប្រជាជនចូលចិត្តមើលរឿងអាសអាភាសច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម