ព័ត៌មានអន្ដរជាតិ
Breaking News! កងទ័ពចាប់ខ្លួន លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួន។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្ស។
រឿងនេះបានកើតឡើងចំពេលភាពតានតឹងរវាងរដ្ឋាភិបាលស៊ីវិលនិងយោធា បានបង្កឲ្យមានភាពភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារ។

គណបក្ស NLD បានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលកាលពីខែវិច្ឆិកា ប៉ុន្តែកងទ័ពនិយាយថា ការបោះឆ្នោតនោះគឺជាការក្លែងបន្លំ។
កងទ័ពបានអំពាវនាវឲ្យរដ្ឋាភិបាលពន្យារពេលកោះប្រជុំសភា ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទថា លោកស្រីស៊ូជី, លោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។
លោកនិយាយថា “ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើង កុំទាន់ប្រញាប់ឆ្លើយតបពេក ហើយខ្ញុំចង់ឲ្យពួកគេធ្វើទៅតាមច្បាប់”។ លោកបានបន្ថែមថា សូម្បីតែខ្លួនលោកក៏ប្រហែលជានឹងត្រូវគេចាប់ខ្លួនដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ គណបក្សលោកស្រី ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


