ព័ត៌មានអន្ដរជាតិ
ដឹងទេថា អ្នកនយោបាយថៃរូបណាដែលមានអ្នកតាមលើបណ្ដាញសង្គមហ្វេសបុកច្រើនជាងគេ?
ការបោះឆ្នោតឆ្នាំ ២០២៣បានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងប្រជាប្រិយភាពរបស់អ្នកនយោបាយ និងគណបក្ស។ ជាមួយគ្នានេះ អ្នកប្រើប្រាស់អ៊ិនធឺណិតក៏តាមដានព័ត៌មាន និងចលនាតាមរយៈបណ្តាញបែបនេះផងដែរ។
តើអ្នកនយោបាយថៃណារូបណាដែលមានប្រជាប្រិយភាពខ្លាំង និងមានអ្នកតាមដានច្រើនជាងគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook នាបច្ចុប្បន្ននេះដែរ?
១ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា

ត្បិតថាលោកស្រីលែងបង្ហាញវត្តមានលើឆាកនយោបាយយ៉ាងណាក្ដី ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នៅតែអ្នកតាមដានលើបណ្ដាញសង្គមហ្វេសបុកច្រើនជាគេបង្អស់ដល់ទៅ ៦.២លាននាក់។
២ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា

មិនខុសពីប្អូនស្រីរបស់លោក អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែមនុស្សតាមដានអំពីចលនានៃជីវិតរបស់លោកជាប់ជានិច្ច។ ក្នុងនោះគណនីហ្វេសបុករបស់លោកមានចំនួន២.៩លាននាក់។
៣ លោក Chadchart Sittipunt

បើទោះបីជាមានឈ្មោះជាអភិបាលក្រុងបាងកកក្ដី ប៉ុន្តែលោក Chadchart Sittipunt តែងតែបង្ហោះពីចលនាជីវិតរបស់លោកតាមរយៈបណ្ដាញសង្គហ្វេសបុក ពីសកម្មភាពនិងក្នុងនាមជាមេដឹកនាំទីក្រុងមួយនេះ។ គណនីហ្វេសបុករបស់លោកមកទល់ពេលនេះ ទទួលបានមនុស្សតាមដានជាង ២.៧លាននាក់។
៤ លោក Pita Limjaroenrat

បើទោះបីជាលោកភិថាមិនទទួលបានសំឡេងឆ្នោតពីសមាជិកសភា ឲ្យក្លាយជានាយករដ្ធមន្រ្តីទី៣០របស់ថៃ ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសំណាក់ប្រជាជន រហូតមានអ្នកតាមដានដល់ទៅ ២.២ លាននាក់នៅគណនីហ្វេសបុក។
៥ លោក Thanathorn Juangroongruangkit

អ្នកនយោបាយដ៏ស្រស់សង្ហា Thanathorn Juangroongruangkit ដែលមកពីគណបក្សចលនាឆ្ពោះទៅមុខ។ក្នុងនាមជាអនុប្រធានក្រុមហ៊ុន Thai Summit Group ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំបំផុតរបស់ប្រទេសថៃ មិនមែនជារឿងចម្លែក ដែលបុរសរូបនេះមានអ្នកតាមដាន ២.១ លាននាក់។
៦ លោក Abhisit Vejjajiva

លោក Abhisit Vejjajiva ជាអ្នកនយោបាយដែលបានធ្វើជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១។ បើទោះបីជាមានឈ្មោះជាអតីតនាយករដ្ឋមន្ត្រី ប៉ុន្តែបុរសវ័យ៥៩ឆ្នាំនៅតែមានអ្នកតាមដានលើហ្វេសបុក២.១លាននាក់ផងដែរ។
៧ លោក Sereepisuth Temeeyaves

ឧត្ដមសេនីយ៍ឯក Sereepisuth Temeeyaves គឺជាមេដឹកនាំគណបក្សសេរីនិយមថៃ ( leader of Thai Liberal Party)។ អ្នកនយោបាយថៃរូបនេះមានអ្នកតាមដានលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកដល់ទៅ ១.៨លាននាក់។
៨ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា

ទោះបីជាលោកប្រាយុទ្ធលែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃក៏ពិតមែន ប៉ុន្តែអ្នកនយោបាយចូលនិវត្តន៍ និងជាមន្ត្រីយោធារូបនេះ នៅតែមានប្រជាជនចូលតាមដានពីជីវិតនិងការងាររបស់លោកដូចសព្វដង នៅលើបណ្ដាញសង្គមហ្វេសបុក ១.៣លាននាក់។
៩ លោក Jurin Laksanawisit

លោក Jurin Laksanawisit គឺជាអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងជាអ្នកនិពន្ធជនជាតិចិន។ លោកធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជារដ្ឋមន្ត្រីក្រសួងអប់រំ អំឡុងពេលលោក Abhisit Vejjajiva ជានាយករដ្ឋមន្ត្រី រួមជាមួយសមាជិកសភាតំណាងចំនួន ១១ ដង។ ត្បិតថាមិនមានមុខងារអ្វីជាដំកំភួន ប៉ុន្តែលោកនៅតែមានអ្នកតាមដាន១.១ លាននាក់។
១០ លោក សេតថា ថាវីស៊ីន

ទើបតែចាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ លោកសេតថា ថាវីស៊ីន ហាក់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លា ក្រោយប្រែខ្លួនពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យទៅជាអ្នកនយោបាយមួយរូបដោយលោកទទួលបានអ្នកតាមដានលើហ្វេសបុកដល់ទៅ១២៦ពាន់នាក់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រះមហាក្សត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


