ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន យល់ព្រមលើកិច្ចសន្ទនាពាណិជ្ជកម្មសាជាថ្មី
រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាជាក់លាក់ស្តីពីពាណិជ្ជកម្ម ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ក្រុមការងារនឹងមានសមាសភាពពីមន្ត្រីរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រី និងនាយក ព្រមទាំងតំណាងធុរកិច្ចផងដែរ ។
កិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo ទៅកាន់ប្រទេសចិន និងបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Wentao កាលពីថ្ងៃចន្ទ ។

បន្ថែមពីនេះ គេរំពឹងថា លោកស្រីក៏នឹងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Li Qiang និងឧបនាយករដ្ឋមន្ត្រី He Lifeng ផងដែរ ហើយគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ។
លោក Wang និយាយថា ចិនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតបរិយាកាសគោលនយោបាយដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗជាដើម ។

ទោះជាយ៉ាងណាក៏ដោយ ភាគីចិនក៏បានសម្តែងនូវការព្រួយបារម្ភខ្លាំងនៃពន្ធអាមេរិកលើផលិតផលចិន គោលនយោបាយបច្ចេកវិទ្យាបន្ទះឈីបតូចៗ ការរឹតបន្តឹងការវិនិយោគ និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជាដើម ។
គួរបញ្ជាក់ថា លោកស្រី Raimondo ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់អាមេរិកចំនួន ៤ រូបដែលទៅបំពេញទស្សនកិច្ចនៅចិន ចាប់តាំងពីខែមិថុនាមក ដែលក្នុងនោះរួមមាន លោក Antony Blinken, លោកស្រី Janet Yellen និងលោក John Kerry ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


