ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាប្រកាសកាន់កាប់ប្រទេសក្នុងរដ្ឋប្រហារ
ទូរទស្សន៍យោធាមីយ៉ាន់ម៉ា Myawaddy TV បានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា យោធានឹងកាន់កាប់ប្រទេសរយៈពេលមួយឆ្នាំនេះពេញ ។

សេចក្តីរាយការណ៍និយាយថា រដ្ឋប្រហារយោធាមួយបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទនេះ ហើយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្រោមការឃុំឃាំងក្នុងផ្ទះ ខណៈអ៊ីនធឺណិត និងប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅក្នុងរដ្ឋធានី ។

ទន្ទឹមនោះសមាជិកសភាមីយ៉ាន់ម៉ានឹងជួបជុំគ្នានៅថ្ងៃចន្ទនេះនៅរដ្ឋធានីណៃពិដោសម្រាប់កិច្ចប្រជុំសភាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំមុន ។
ប៉ុស្តិ៍ទូរទស្សន៍អនឡាញ Myanmar Now បានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណអំពីការចាប់ខ្លួនលោកស្រី ស៊ូជី និងប្រធានគណបក្ស NLD នៅពេលព្រឹកព្រលឹម ហើយមិនមានព័ត៌មានលម្អិតច្បាស់លាស់នោះទេ ។ ចំណែកទូរទស្សន៍ MVT និងវិទ្យុសម្លេងមីយ៉ាន់ម៉ា (MVR) បានផ្សាយលើហ្វេសប៊ុកនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកថា កម្មវិធីរបស់ពួកគេមិនមានការចាក់ផ្សាយជាធម្មតានោះទេ ។

លោកស្រី ស៊ូជី អាយុ ៧៥ ឆ្នាំគឺជាអ្នកនយោបាយដែលលេចធ្លោជាងគេនៅក្នុងប្រទេស ហើយបានក្លាយជាមេដឹកនាំរបស់ប្រទេស បន្ទាប់ពីដឹកនាំការតស៊ូអហិង្សាប្រឆាំងនឹងការគ្រប់គ្រងយោធាអស់រយៈពេលជាច្រើនទសវត្ស ។
គណបក្សរបស់លោកស្រី ស៊ូជី បានដណ្តើមយកអាសនៈចំនួន ៣៩៦ ក្នុងចំណោមអាសនៈទាំង ៤៧៦ នៅក្នុងសភាជាន់ទាប និងសភាជាន់ខ្ពស់ក្នុងការបោះឆ្នោតខែវិច្ឆិកា ខណៈយោធាទទួលបាន ២៥ ភាគរយនៃអាសនៈសរុបក្រោមសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញយោធាឆ្នាំ ២០០៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ កងទ័ពចាប់ខ្លួន លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា
ចុចអាន ៖ គណបក្សលោកស្រី ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


