Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាមេរិកអះអាងថា លោក គីម ជុងអ៊ុន នឹងទៅរុស្ស៊ី ជួបលោក ពូទីន ដើម្បីពិភាក្សារឿងផ្តល់អាវុធ

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកម្នាក់ ទៅកាន់ភ្នាក់ងារសារព័ត៌មាន CBS​ អាមេរិក។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះនិយាយថា មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីលទ្ធភាពដែលកូរ៉េខាងជើង ផ្តល់សព្វាវុធឲ្យទីក្រុងមូស្គូ ដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួននៅ អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ទីតាំង​ពិត​ប្រាកដ​នៃ​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុកនេះ ​មិនទាន់ត្រូវបានគេដឹង​ច្បាស់​ទេ។

ស្របពេលជាមួយគ្នានោះដែរ ប្រភពមួយទៀត បានប្រាប់កាសែត New York Times ថា លោក គីម ទំនងជាធ្វើដំណើរតាមរថភ្លើងពាសដែក។

លោក ពូទីន (រូបថត៖ AFP)

កិច្ចប្រជុំដែលអាចធ្វើទៅបាននេះ គឺកើតឡើងបន្ទាប់ពីសេតវិមាននិយាយថា ខ្លួនទទួលបានទទួលព័ត៌មានថ្មីដែលថា ការចរចាអាវុធរវាងប្រទេសទាំងពីរ កំពុងប្រព្រឹត្តទៅយ៉ាងរលូន។

បើតាមការអះអាងពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យលក់គ្រាប់កាំភ្លើងធំដល់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសកូរ៉េខាងជើង។

សព្វាវុធ​ដែល​ដាក់​តាំង​ក្នុង​កិច្ច​ប្រជុំនោះ​រួម​មាន​មីស៊ីល​អន្តរទ្វីប Hwasong ហើយនោះគឺជាលើកទីមួយ ដែលលោក គីម បើកប្រទេស ទទួលភ្ញៀវមកពីក្រៅ ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ គីម ជុងអ៊ុន-ពូទីន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ខណៈអាមេរិក បារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម