ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន-ពូទីន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ខណៈអាមេរិក បារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី
តាមសេចក្តីរាយការណ៍ លោក ពូទីន និងលោក គីម ជុងអ៊ុន បានផ្ញើសារឲ្យគ្នា និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចំពេលមានក្តីបារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធទី៣០ខែសីហាថា សហរដ្ឋអាមេរិកបារម្ភថា ការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន។
លោក Kirby និយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថ្មីៗនេះ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យលក់គ្រាប់កាំភ្លើងធំទៅរុស្ស៊ី។
លោកក៏អះអាងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារឲ្យគ្នាទៅវិញទៅមក ដោយសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយ សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់ដែលបង្ហាញថា មន្ត្រីរុស្ស៊ីមួយក្រុមផ្សេងទៀត បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ។

យោងតាមលោក Kirby, នៅក្រោមកិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងទទួលបានអាវុធដែលយោធាត្រូវប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ កិច្ចព្រមព្រៀងក៏អាចរួមបញ្ចូលវត្ថុធាតុដើម ដែលនឹងជួយដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីទៀតផង។
លោក Kirby បានឲ្យដឹងទៀតថា “កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងរុស្ស៊ីនិងកូរ៉េខាងជើង នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងសូមជំរុញឲ្យកូរ៉េខាងជើង បញ្ឈប់ការចរចាអាវុធរបស់ខ្លួនជាមួយរុស្ស៊ី និងគោរពតាមការប្តេជ្ញាចិត្តជាសាធារណៈ ដែលទីក្រុងព្យុងយ៉ាងបានអះអាង ក្នុងការមិនផ្តល់ឬលក់អាវុធឲ្យរុស្ស៊ី”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby បានបដិសេធរៀបរាប់លម្អិតអំពីវិធីដែលមន្ត្រីអាមេរិក ប្រមូលបានព័ត៌មានសម្ងាត់ទាំងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក គីម ជុងអ៊ុន ហៅថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថា “មេក្រុមជើងកាង”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


