Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ចេញបញ្ជីសហគ្រាសឯកជនកំពូលទាំង ៥០០ សម្រាប់ឆ្នាំ ២០២៣

បានផុស

នៅ

សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់កាលពីថ្ងៃអង្គារបានចេញផ្សាយបញ្ជីនៃសហគ្រាសឯកជនកំពូលចំនួន ៥០០ សម្រាប់ឆ្នាំ ២០២៣ ខណៈក្រុមហ៊ុន JD.com, Alibaba និង Hengli Group ជាប់ចំណាត់ថ្នាក់កំពូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំនេះ កម្រិតនៃការចូលក្នុងបញ្ជីសហគ្រាសបានកើនឡើង ១.២ ពាន់លានយ័ន ស្មើ ១៦៥ លានដុល្លារ ដល់ ៣.៧ ពាន់លានដុល្លារ ដែលបង្ហាញពីសន្ទុះនៃការពង្រីកវិស័យឯកជនរបស់ប្រទេសចិន ។

ក្រុមហ៊ុន JD.com រក្សាបានតំណែងកំពូលក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាក្នុងចំណូលសហគ្រាសឯកជនកំពូលទាំង ៥០០ ជាមួយប្រាក់ចំណូលសរុប ១៤៤ ពាន់លានដុល្លារ ។

សម្រាប់ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលសរុបរបស់សហគ្រាសឯកជនកំពូលទាំង ៥០០ មានចំនួនជាង ៥ ពាន់ពាន់លានដុល្លារ កើនឡើង ៣.៩៤ ភាគរយធៀបនឹងឆ្នាំមុន ។ ក្រុមហ៊ុនទាំងនេះបានបង់ពន្ធរួមចំនួន ១៧១ ពាន់លានដុល្លារ ដែលស្មើនឹង ៧.៥១ ភាគរយនៃចំនួនជាតិសរុប ។

ដោយឡែក ចំនួនកម្មករសរុបដែលជួលដោយសហគ្រាសឯកជនកំពូលទាំង ៥០០ នោះមានចំនួន ១០.៩៧ លាននាក់ ស្មើនឹង ១.៥ ភាគរយនៃចំនួនបុគ្គលិកសរុបនៅក្នុងប្រទេសចិន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Global Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម